(កោះកុង)៖ សាខាពន្ធដារខេត្តកោះកុង ក្រោមការដឹកនាំដោយលោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យពន្ធមធ្យោបាយ ទៅលើយរថយន្តគ្រប់ប្រភេទ ស្ថិតនៅជិតអូរស្រីណោះ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយដងផ្លូវជាតិលេខ៤៨។

ពិធីនេះដែរក៏មានការចូលរួមពីមន្ត្រីមន្ត្រីក្រោមឱវាទ និងដោយមានការសហការ ជាមួយកម្លាំងអាវុធហត្ថខេត្តកោះកុងផងដែរ។

លោក ឡុង ស៊ីប៉ូ បានឱ្យដឹងថា ថ្ងៃនេះក្រុមការងាររបស់សាខាពន្ធដារខេត្ត បានចុះត្រួតពិនិត្យពន្ធមធ្យោបាយ និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ ហើយចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ហើយការចុះពិនិត្យលើពន្ធមធ្យោបាយរថយន្តគ្រប់ប្រភេទ ក្រុមការងារពន្ធដារខេត្ត បានរកឃើញរថយន្ត ដែលពុំទាន់បានបង់ពន្ធមធ្យោបាយ មានចំនួន៦១គ្រឿង បង់ពន្ធនឹងផាកពិន័យបានចំនួន៥៣,៧៨០,០០០រៀល សម្រាប់ឆ្នាំ២០១៧។

លោកបានបន្ថែមថា មុននឹងចុះពិនិត្យពន្ធមធ្យាបាយថ្ងៃនេះ ព្រោះមួយរយៈកន្លងមក សាខាពន្ធដារខេត្ត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនដែលមានរថយន្តគ្រប់ប្រភេទ អញ្ជើញមកបង់ពន្ធមធ្យោបាយជូនរដ្ឋ នៅសាខាពន្ធដារខេត្តកោះកុង លោកក៍បានបញ្ជាក់បន្ថែម បើជាប់រវល់ការងារ មិនបានមកបង់ពន្ធនៅសាខាពន្ធដារ សូមបងប្អូនអញ្ជើញទៅបង់ពន្ធ នៅតាមធនាគារក៏បានដែរ។

លោកក៏សូមឱ្យបងប្អូនក្រុមហ៊ុន អញ្ជើញចូលរួមបង់ពន្ធមធ្យោបាយឱ្យបានគ្រប់គ្នា ដើម្បីឱ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ។

លោកបានបញ្ជាក់ថា ការចុះអនុវត្តន៍លើពន្ធមធ្យោបាយរថយន្តគ្រប់ប្រភេទនេះ ដោយអនុវត្តន៍ទៅតាមអគ្គនាយដ្ឋានពន្ធដារ ដែលជូនដំណឹងដល់បងប្អូនបណ្តាល ក្រុមហ៊ុននានាដែលមានរថយន្ត ហើយដល់កំណត់រយៈពេលបង់ពន្ធ ប៉ុន្តែគាត់បានគេចវេសមិនព្រមចូលបង់ តាមការជូនដំណឹង ក្នុងរយៈពេលកំណត់របស់អគ្គនាយដ្ឋានពន្ធដារ ហេតុនេះទើបសាខាពន្ធដារ មានវិធានការក្នុងការត្រួតពិនិត្យពន្ធមធ្យាបាយបើករថយន្តណា ដែលមិនបានបង់ពន្ធមធ្យោយបាយ សាខាអនុវត្តន៍តាមបទបញ្ជារបស់សាខាពន្ធដារ៕