(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំពិធីជប់លៀងសម្ពោធបើកលក់គម្រោងថ្មី ជូនអតិថិជនដែលធ្វើការកក់មុនថ្ងៃបើកលក់គម្រោងជាផ្លូវការ។

គម្រោងដែលបានធ្វើការបើកលក់ក្នុងរាត្រីនោះ គឺមានឈ្មោះថា អ័រគីដេវីឡា ដឹហ្កាឌិន (Orkide Villa The Garden) ដែលជាគម្រោងមួយ មានទីតាំងក្នុងខណ្ឌជ្រោយចង្វារ នៃតំបន់សក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ ហ៊ុព័ទ្ធទៅដោយគម្រោងធំៗជាច្រើន ដែលកំពុងអភិវឌ្ឍន៍ក្បែរៗនោះយ៉ាងមមាញឹក។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍន៍សាងសង់គម្រោងធំទី៣ ផងដែរគឺ គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីជាង២០០ហិចតា។ គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី គឺជាគម្រោងមួយដែលទទួលបានការជោគជ័យយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងអស់ ដោយគិតរហូតមកដល់ពេលនេះ គម្រោងនេះត្រូវបានបើកលក់ចំនួន៣ផ្នែក រួចមកហើយ រួមមាន ផ្នែកហ្គ្រីននើរី (Greenery) ផ្នែកហ្គ្រីនទ្រី(Green Tree) និងផែ្នកអេវើហ្គ្រីន (Evergreen)។ ដោយផ្នែកនីមួយៗមានប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម ព្រមទាំងដីឡូតិ៍ ជាច្រើនប្រភេទ ស្របតាមតម្រូវការអតិថិជនងាយស្រួលក្នុងការជ្រើសរើស ដែលមានធ្វើឲ្យគម្រោងនីមួយៗរបស់ក្រុមហ៊ុន អ័រគីដេវីឡា ទទួលបានជោគជ័យ។

ដោយមើលឃើញពីការចាប់អារម្មណ៍ ក៏ដូចជាទំនុកចិត្តពីសំណាក់អតិថិជនទាំងអស់ ក្រុមហ៊ុនបានបន្តពង្រីកនូវសក្តានុពលនៃការអភិវឌ្ឍន៍របស់ខ្លួនបន្ថែម ដោយក្នុងឱកាសពិធីជប់លៀងល្ងាចនោះ ក្រុមហ៊ុនបានសម្រេចបើកគម្រោងថ្មីមួយទៀតឈ្មោះថា គម្រោង អ័រគីដេវីឡា ដឹហ្គាឌិន មានទីតាំងថ្មីក្បែរគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី។

សម្រាប់គម្រោងថ្មី អ័រគីដេវីឡា ដឹហ្គាឌិន នេះផងដែរ នឹងរៀបចំឡើងជាមួយប្រភេទផ្ទះមួយចំនួនដ៏ពិសេស ដែលទទួលបានការចាប់អារម្មណ៍ និងស្នើសុំយ៉ាងច្រើនបំផុតពីសំណាក់អតិថិជន ដែលមានដូចជាប្រភេទផ្ទះវីឡាទោលរ៉ូសម៉ារី ផ្ទះវីឡាភ្លោះផ្លាមឺរៀរហ្គ្រេន និងផ្ទះប្រកបអាជីវកម្មហ្សបហោសដ៏ទាន់សម័យផងដែរ។

សូមរួសរាន់ឡើង សំរាប់អតិថិជនដែលចង់ធ្វើការសាកសួរព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ការិយាល័យលក់ រឺ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 098 73 3333៕