(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្មការិនីរោងចក្រអូលីវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបន្ដដួលសន្លប់ជាច្រើននាក់ទៀតហើយ។

បើតាមសេចក្ដីរាយការណ៍បានបន្ថែមថា ករណីកម្មការិនីដួលសន្លប់ជាបន្ដបន្ទាប់ជាលើកទី២នេះ សង្ស័យបណ្ដាលមកពីពុលក្លិនថ្នាំ ហើយកម្មការិនីខ្លះមានអាការៈក្អួតចង្អោ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ក៏បានដួលសន្លប់ម្ដងរួចមកហើយ ដោយតំណាងរោងចក្រអះអាងថា ដួលសន្លប់ដោយសារពុលក្លិនប្រេងម៉ាស៊ី ដែលហូរចេញពីកន្លែងជួសជុលត្រាក់ទ័រ នៅជាប់នឹងរោងចក្រ៕