(ភ្នំពេញ​)៖​ នាថ្ងៃសៅរ៍៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៩ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជ បួរ គ្រី សម្ដេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទ្រង់ចាត់ឲ្យគណគ្រប់គ្រង បុគ្កលិក ដឹកនាំដោយលោក ងួន ស្ដេចភក្ដី សាកលវិទ្យាធិការរងបានផ្សព្វផ្សាយនិងប្រគេនជូន ដំណឹងអាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រ ដល់សមណសិស្សដែលកំពុងប្រឡងមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

លើឯកទេសចំនួន៦មានដូចជា៖
១-ទស្សនវិជ្ជា និងសាសនា ២- វិទ្យាសាស្ត្រអប់រំ ៣-នីតិសាស្ត្រ ៤-អក្សសាស្ត្រអង់គ្លេស់ ៥-គ្រប់គ្រងទូទៅ ៦-ព៌ត៌មានវិជ្ជា ជាការពិតណាស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ របស់រដ្ឋ ដោយបានអនុញ្ញាតពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមអនុក្រិត្យលេខ ៨៣អនក្របកចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០០៧និងបានទទួលស្គាល់គុណភាពអបរំពីគណកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា ACC ក្នុងការបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។

ពុទ្ធិកសាកលវិទ្យាល័យបាន​ ផ្ដល់ឱកាសដល់សមណនិស្សិត~និស្សិតដែលមកពីគ្រប់បណ្ដារាជធានីខេត្តក្រុង ស្រុក ដោយមិនមានការរើងអើងពូជសាសន៌ សាសនា ព័ណសម្បុរ និន្នាការនយោយបាយ អ្វីដែលដែលសំខាន់បំផុតក្រោមព្រះរាជតំរិៈមគ្គុទ្ទេសដ៏ខ្ពងខ្ពស់នៃសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាអង្គម្ចាស់ សម្តេចព្រះសាកលវិទ្យាធិការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល​ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទី៦និងអាណត្តិជាបន្តៗទៅទៀត ដើម្បីអប់រំទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទទួលបានការអប់រំ ដើម្បីកសាងប្រទេសជាតិឱ្យឆ្ពោះទៅរកការរីកចម្រើនគ្រប់វិស័យ។ សូមនិមន្តនិងអញ្ជើញមកទទួលអាហារូបករណ៏១០០%ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ខែមិនា ឆ្នាំ២០១៩រៀងរាល់ម៉ោងធ្វើការនៅការិយាល័យអាគ្គារសម្ដេចតេជោ បន្ទុប់លេខ៣ ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោយពីទទួលបានអាហារូបរណ៏១០០%រយៈពេល៤ឆ្នាំពេញហើយក៏បានឱកាសដ៏ថ្លៃថ្លាបំផុតប្រោសព្រះរាជទាន ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ប្រោសព្រះរាជទានដោយផ្ទាល់នូវសញ្ញាបត្រ នៅក្នុងព្រះបរមរាជវាំងផងដែរ។ចូលរៀនលើកទី១នៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៩ លើកទីពីរ ថ្ងៃ១ខែវិច្ឆិកា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទីតាំងស្ថិនៅក្នុងវត្តស្វាយពពែ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំកាមន រាជាធានីភ្នំពេញ ព័ត៌មានបន្ថែម សូមទាក់ទងលេង 016/077 43 43 25 /015 672 300៕