(ភ្នំពេញ)៖ ​តាមការសន្យាក្នុងពាណិជ្ជកម្មរបស់ខ្លួន ស្រាបៀរកម្ពុជា នៅថ្ងៃនេះ បានធ្វើការប្រគល់ជូននូវរង្វាន់អាពាហ៍ពិពាហ៍ជិត ៤០០​ រង្វាន់ ទៅដល់គូស្វាមីភរិយាថ្មីជិត៤០០គូ ដែលមានសំណាង​ឈ្នះនូវរង្វាន់ផ្សេងៗគ្នាក្រោយពេលបានជាវស្រាបៀរកម្ពុជា និង ភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស សម្រាប់បម្រើជូនដល់ភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេ។

ព្រឹត្តិការណ៍ចែកមហារង្វាន់អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងជាពីរកន្លែងផ្សេងគ្នា​ ទី១ នៅឯការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោល រាជធានីភ្នំពេញ និង​ទី២​ លើឆាកប្រគុំដន្ត្រី Cambodia Rock the Nation នៅឯខេត្តកំពង់ចាម ហើយរង្វាន់ទាំងអស់នោះរួមមាន​៖ ទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន៥ រង្វាន់ ទឹកប្រាក់ ១០០០​ដុល្លារ ចំនួន២៥ រង្វាន់ ម៉ាស៊ីនបោកគក់ ចំនួន​​​៨៤រង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន១៣១រង្វាន់ និងទូរទស្សន៍ទំហ៊ុ ៣១ អ៊ីង ចំនួន ១៣០រង្វាន់ ។

លោឧកញ្ញ៉ា ​លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា បន្ទាប់ពីប្រគល់រង្វាន់ទាំងនោះរួចថា “វាជាអារម្មណ៍កាន់តែសប្បាយរីករាយមួយសម្រាប់ខ្ញុំ​ ដែលស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ទទួលបានការគាំទ្រ និងជាពិសេសកាន់តែពេញនិយមជាវយកទៅដាក់ជូនភ្ញៀវអាពាហ៍ពិពាហ៍របសគូស្វាមីភរិយារាប់ពាន់គូទូទាំងប្រទេសប្រទេសកម្ពុជា” ។

សូមបញ្ជាក់ផងដែរថា​ ការចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងកាលប្រមាណជា៣សប្តាហ៍មុន ហើយក៏មានការចុះផ្សាយនូវលទ្ធផលគូស្វាមីភរិយាដែលមានសំណាងឈ្នះរង្វាន់ទាំងនេះ នៅលើបណ្តាញសារព័ត៌មាន ដើមអម្ពិល, Fresh News , កម្ពុជាថ្មី, Sabay News, ថ្មីថ្មី និងKBN ផងដែរ។

ដោយឡែកដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់អាពាហ៍ពិពាហ៍ខាងលើជាបន្តបន្ទាប់ អតិថិជនទាំងអស់គ្រាន់តែជាវកញ្ចប់រោងការ ដែលមានការផ្តល់ជូនពិសេស ពីស្រាបៀរកម្ពុជាគឺ ចំនួន២៥កេស នោះអតិថិជននឹងទទួលបាន៣​កេស បន្ថែមដោយឥតគិតថ្លៃ សន្លឹកឆ្នោត១ សន្លឹក បូករួមជាមួយសៀវភៅកត់ចំណងដៃចំនួន២ក្បាលបន្ថែមទៀតផងដែរ។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រាបៀរ​កម្ពុជា ស្រាបៀរ​អ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរ​គូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹក​ផ្លែឈើ​ជូប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕