(ព្រះសីហនុ)៖ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន០២គ្រឿង គឺនាវាទេសចរណ៍មកពីប្រទេសថៃ និងប្រទេសម៉ាឡេស៉ី បាននាំភ្ញៀវទេសចរចំនួន២,៤៣៥នាក់ ទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

យោងតាមការផ្សាយលើ Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ បានឲ្យដឹងថា នាវាទេសចរណ៍ទី១ ឈ្មោះ MARELLA DISCOVERY ជានាវាទី១៤ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ១.៧៨៥នាក់ (ស្រី៩១៦នាក់) និងនាវិកចំនួន ៧៥៧នាក់ (ស្រី១៣៥នាក់) ហើយ​នាវា​នេះ​នឹង​ចាក​ចេញ​ពី ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ២១៖០០ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម។

រីឯនាវាទេសចរណ៍ទី២ ឈ្មោះ SEVEN SEAS MARINER ជានាវាទី១៥ មកពីកំពង់ផែ Port Klang ប្រទេសម៉ាឡេស៉ី មានផ្ទុកអ្នកដំណើរចំនួន ៦៥០នាក់ (ស្រី៣២០នាក់) និងនាវិកចំនួន ៤៥២នាក់ (ស្រី៣៤៦នាក់) ហើយ​នាវានេះ​នឹង​ចាក​ចេញ ​ពី​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ១៨៖០០ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ៕