(ពោធិ៍សាត់​)៖​ ​លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់មន្ត្រីសង្ឃ ព្រមទាំងអ្នកកាន់សាសនាទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ សូមឲ្យបណ្តុះនូវវប្បធម៌កត្តញូ និងចរិកជាតិនិយម ហើយភាពកាត់កតញ្ញូនេះ សូមឲ្យបងប្អូនយើងខ្ជាក់ស្តោះដល់កូនចៅជំនាន់ក្រោយ បានដឹង បានយល់ ហើយឲ្យផ្តិតយកភាពកត្តញូនេះជារៀងរហូត។

ការជំរុញបែបនេះរបស់លោក ម៉ៅ ធនិន បានធ្វើឡើងនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោករួមជាមួយលោកស្រី ជុក សុផានី ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះអនុគណស្រុក ក្រុង ព្រះចៅអធិការ មន្ត្រីសង្ឃ លោក លោកស្រី អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មេភូមិ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ យាយជី តាជី ពុទ្ធបរិស័ទ ប្រមាណ៥០០អង្គ/នាក់ នៅក្នុងពិធីផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ចរៈ មហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៧ បានប្រារព្ធធ្វើនៅវត្តសូរិយា ស្ថិតក្នុងភូមិសូរិយា សង្កាត់រលាប ក្រុងពោធិ៍សាត់។

លោក ម៉ៅ ធនិន បានបន្តថា ដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន លោកយកអាយុជីវិតទៅប្តូរយកសន្តិភាព យើងបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស យើងយកការពិតមកនិយាយក្នុងនាម យើងជាពុទ្ធសាកនិក សាសនាទាំង៦ ចាប់កំណើតពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ដូចគ្នា (គឺសាសនាទាំងអស់ចាប់កំណើតព្រមគ្នា)។

ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឡែកនៅខេត្តពោធិ៍សាត់របស់យើងភាគច្រើន គឺរស់ក្រោមម្លប់ព្រះធម៌ រស់នៅក្រោមម្លប់សន្តិភាព ក្រោមម្លប់សន្តិភាព​ យើងមានហើយគឺអាណាចក្រមកទល់ថ្ងៃនេះ តែម្លប់ព្រះធម៌ជាម្លប់ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងភាពកក់ក្តៅ ជំនឿនិងទំនុកចិត្ត តើនរណាជាដើរតួសំខាន់លើបញ្ហានេះ គឺមានតែព្រះសង្ឃ អាចារ្យ លោកតា លោកយាយ ដែលនៅថែរក្សាអភិរក្សសាសនា ដែលជាសាសនារបស់រដ្ឋ។

យោងតាមសង្ឃប្រកាសលេខ២៤៨/១៨ ស.ន.ក.ជ អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ បានប្រារព្ធពិធីបើក នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ភាពខ្ពង់ខ្ពស់របស់សម្តេចសអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្សត្រកម្ពុជា។

ទស្សវត្ស១៩៧០ ដល់១៩៧៥ ប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ សង្រ្គោមគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូលក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ នល់ ដែលធ្វើរដ្ឋស៊ីវិលទំលាក់សម្តេច សីហនុ ប្រទេសរបស់យើងធ្លាក់ចុះ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ឆ្នាំ១៩៧៥ ដល់១៩៧៩ យើងធ្លាក់ទៅក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺរបបទម្មិឡ ឥតសាសនា ពីឆ្នាំ១៩៧៩ រហូតដល់១៩៩៨ យើងមិនទាន់មានសុខសន្តិភាព ពេញលេញទេ នៅតាមខ្សែបន្ទាត់ព្រំដែន គ្រប់គ្រងដោយចលនានេះ ចលនានោះ ពីចុងឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។

​ក្នុងឱកាសនោះលោក ម៉ៅ ធនិន បានចែកជូនលោកតា លោកយាយ ដែលបានអញ្ជើញចូលរួម​ ក្នុងម្នាក់ៗ​ ក្រណាត់សមួយដុំ និងថរិការមួយចំនួនផងដែរ៕