(ភ្នំពេញ)៖ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់ទឹកលាងបន្លែ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការទទួលទានបន្លែផ្លែឈើ ដែលដាក់លក់នៅលើទីផ្សារ ដោយមិនមានប្រភពច្បាស់លាស់ ក៏ព្រោះតែបន្លែផ្លែឈើមួយចំនួន នៅតែមាន​ប្រើប្រាស់សារធាតុគីមីនៅឡើយ។

នៅក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងបញ្ច្រៀបចំណេះដឹងអំពីវិធីសាស្រ្តថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ​ជាពិសេសទប់ទល់ជាមួយសារធាតុគីមីនៅក្នុងបន្លែផ្លែឈើនេះ ក្រុមហ៊ុន Acta Bio បានរៀបចំធ្វើកម្មវិធីមួយមានឈ្មោះថា «យុទ្ធនាការលាងបន្លែថែសុខភាព» រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ទី២៣ និងទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅបរិវេណផ្សារដើមគរ។

លោក រស់ សាត ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនទឹកលាងបន្លែ អាកតាបាយអូ ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគទៅលើបន្លែផ្លែឈើ ដែលគ្មានប្រភពច្បាស់លាស់ ដាក់លក់នៅលើទីផ្សារមួយចំនួន ព្រោះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងយុទ្ធនាការលាងបន្លែថែសុខភាព នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក រស់សាត បានថ្លែងយ៉ាងដូច្នេះថា៖ «ការបរិភោគបន្លែផ្លែឈើដែលគ្មាន ប្រភពច្បាស់លាស់ នឹងធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងជំងឺរាករូស ឈឺពោះ ក្អួតចង្អោរដោយសារនៅក្នុងបន្លែផ្លែឈើទាំងនោះ មានដាក់សារធាតុគីមី ដែលធ្វើឱ្យផ្លែឈើ និងបន្លែនៅស្រស់ៗទុកបានយូរ»។

លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហាកង្វល់ទាំងនេះទឹកលាងបន្លែ Acta Bio អាចជួយដល់ប្រជាពលរដ្ឋទូទៅបានព្រោះថា ទឹកលាងបន្លែ អាកតាបាយអូនេះ មានអត្ថប្រយោជន៍ជួយលាងសំអាតនូវសារធាតុគីមី ជម្រះមេរោគ និងពពួកពងព្រូន ដែលមាននៅលើបន្លែផ្លែឈើ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចរក្សាជាតិវីតាមីននៅលើបន្លែផ្លែឈើបានល្អព្រមទាំងអាចរក្សាទុកបានយូរផងដែរ។ ដោយគ្រាន់តែយកបន្លែ និងផ្លែឈើទៅត្រាំជាមួយនឹងទឹកនោះមួយគម្របលាយជាមួយទឹកធម្មតាចំនួន២លីត្រកន្លះ ដោយទុករយៈពេល១៥នាទី ទៅកន្លះម៉ោងប៉ុណ្ណោះ។

លោកបានពន្យល់ថា បន្ទាប់ពីត្រាំរយៈពេល១៥នាទីទៅកន្លះម៉ោងនោះទឹកដែលត្រាំបានប្រែទៅជាពណ៌លឿងឬពណ៌លឿងចាស់ មិនមានធុំក្លិនថ្នាំគីមីដែលនេះ បង្ហាញថាបន្លែ ឬផ្លែឈើទាំងនោះត្រូវបានលាងសម្អាត ឬជម្រះថ្នាំគីមីរួចរាល់ហើយអាចយកទៅបរិភោគបានដោយសុវត្តិភាព ព្រោះថាទឹកលាងនេះត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្តង់ដារជាតិកម្ពុជាហៅកាត់ថា SIC នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មថា មានសមត្ថភាព អាចលាងជម្រះសារធាតុគីមីពុល និងពពួកមេរោគលើបន្លែផ្លែឈើបានរហូតដល់ ៩៩.៩៩ភាគរយ ។

អ្នកជំនាញរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះទឹកលាងបន្លែ អាកតាបាយអូនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់សណ្ឋាគារ និងភោជនីដ្ឋានល្បីៗ ជាច្រើនដូចជាភោជនីដ្ឋានផាកកាហ្វេ និងម៉ាស្ទ័រស៊ុគីស៊ុប ជាដើម។

ពាក់ព័ន្ធនឹងយុទ្ធនាការលាងបន្លែថែសុខភាពនេះ លោក រស់ សាត បានបញ្ជាក់ថាកម្មវីធី «យុទ្ធនាការលាងបន្លែ ថែសុខភាព» នេះធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្តល់នូវការលាងសម្អាតបន្លែផ្លែឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីបញ្ជ្រាបព័ត៌មាន ស្តីអំពីគុណសម្បត្តិ នៃទឹកលាងបន្លែ អាកតាបាយអូដល់ប្រជាពលរដ្ឋដែលមកទិញបន្លែផ្លែឈើនៅផ្សារដើមគរ។

លោក បានឱ្យដឹងទៀតថា នៅក្នុងឱ្យកាសយុទ្ធនាការនេះផងដែរ ក៏មានផ្តល់ជូនប្រូម៉ូសិនជា ពិសេសរហូតដល់ ២០ភាគរយ ទៅដល់អតិថន ដែលបានទិញផលិតផល ទឹកលាងបន្លែអាកតាបាយអូយកទៅប្រើប្រាស់ផ្ទាល់ ឬយកទៅចែកចាយបន្តផងដែរ។ អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ គឺអាកតាបាយអូ បានរៀបចំការកំសាន្តដោយឆ្លើយសំណួរ ទាក់ទងនឹងព័ត៌មានទូទៅដូចជា ការប្រើប្រាស់ និងអត្ថប្រយោជន៍ ដើម្បីប្តូរយករង្វាន់ពីខាងក្រុមហ៊ុន អាកតាបាយអូ ទៀតផង។

លោក រស់ សាត បានបញ្ជាក់ថា អ្វីដែលពិសេសនោះ គឺទឹកលាងបន្លែនេះ ប្រើអស់តិច ហើយចំណេញច្រើន គឺមានន័យថា មួយ គ្រួសារចំណាយចន្លោះពី១ម៉ឺនរៀល ទៅ១ម៉ឺ៥ពាន់រៀល អាចជួយការពារសុខភាពគ្រួសារ បានមួយខែ បើគិតជាថ្ងៃគឺក្នុងមួយថ្ងៃអស់ តែ៥០០រៀលប៉ុណ្ណោះ។ លោកនាយកគ្រប់គ្រង ទីផ្សារបន្ថែមទៀតថា តាមរយៈការប្រើប្រាស់កន្លងមកនេះ ទឹកលាងបន្លែផ្លែឈើ Acta Bio គឺកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន និងបណ្តាក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ឱសថស្ថាន និងតាមបណ្តាខេត្ត មួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ទឹកលាងបន្លែអាកតាបាយអូ (Acta Bio) ត្រូវបានស្រាវជ្រាវ និង រកឃើញដោយកូនខ្មែរ គឺលោកបណ្ឌិត អ៊ុយ ដាវីន ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំង មានជំនាញខាងឧស្សាហកម្មម្ហូបអាហារ ជីវៈបច្ចេកវិទ្យា និងជាស្ថាបនិកនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ហៅកាត់ថា RIC៕