(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់គម្រោងដឹស្តា មេរាហ្កាដិន ដែលមានទីតាំងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្ម ភាគខាងត្បូងរាជធានីភ្នំពេញ ចំងាយត្រឹមតែ៣ នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ និងនៅក្បែរព្រលានយន្តហោះថ្មី។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងដឹស្តា មេរាហ្កាដិន ក៏មានការអញ្ចើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បុរី ប៉េង ហួត ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានប្រមាណជាជិត២០០នាក់ផងដែរ។

គម្រោងថ្មីមួយនេះ ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ហើយលាតសន្ធឹងលើផ្ទៃដីប្រមាណ៤០ហិកតា ជាមួយនឹងលំនៅឋានចម្រុះជិត ១០០០ ខ្នង។ ក្នុងគម្រោងនេះទៀតសោត យើងមានបន្ថែមនូវប្រភេទវីឡាដែលបានរចនាជាម៉ូដថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មីនិង វីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

គម្រោងដឹស្តា មេរាហ្កាដិនជាគម្រោងថ្មីមួយ ក្នុងចំណោមគម្រោងថ្មីទាំង ៥ ដែលក្រុមហ៊ុន បុរី ប៉េង ហួត បានអភិវឌ្ឍក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យអចលនទ្រព្យ។ ក្នុងចំណោមគម្រោងថ្មី ទាំង០៥ នេះ ស្ថិតក្នុងទីតាំង ៣ ផ្សេងៗគ្នាដែល ពោរពេញដោយសក្តានុពលខ្លាំងនៃការអភិវឌ្ឍទីក្រុង ដូចជាគម្រោងដឹស្តា មេរាហ្កាដិន និង គម្រោង ដឹស្តាដាយមិន ២ ក្នុងតំបន់អភិវឌ្ឍថ្មីភាគខាងត្បូងនេះ, គម្រោង ដឹស្តា មុនីរ៉ាហ៍ ក្នុងតំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦A និង គម្រោង ស្តាផ្លាទីនីម ម៉ាស្ទើរី និង ស្តាផ្លាទីនីម រ៉ូសវីល ក្នុងខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដឹស្ដា មេរាហ្កាដិននេះ ជាគម្រោងអភិវឌ្ឍដែលផ្តោតសំខាន់ផងដែរនៅធម្មជាតិពណ៌បៃតងដែលមានសួនច្បារធំទូលាយ និងថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្មសម្រាប់បំពេញតម្រូវការក្នុងតំបន់ នឹងផ្តល់ជូន អតិថិជន នូវបទពិសោធន៏រស់នៅដ៏អស្ចារ្យនិងសម្បូរបែបផងដែរ។

កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត១០% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ផុតកំណត់ត្រឹមដំណាច់ខែកុម្ភៈ នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth  ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕