(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានប្រកាសជូនដំណឹងដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១១-១២ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១២-១៣ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៩-១១ ឲ្យដឹងថា ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ។

កាលបរិច្ឆេទចុះឈ្មោះចូលរួម និងជួលសំលៀកបំពាក់ទទួលសញ្ញាបត្រ៖

*ទទួលចុះឈ្មោះចាប់ពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ រៀងរាល់ម៉ោងធ្វើការ
*ឈប់ទទួល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
*ទីកន្លែងនៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ( ជាន់ទី៥)។

និស្សិតជយលាភីទាំងអស់ ត្រូវមានវត្តមាន នៅម៉ោង ០៦៖១៥នាទីព្រឹក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ។

បញ្ជាក់៖ PPIU នឹងរៀបចំកន្លែងថតរូបអនុស្សាវរីយ៍ (ទីតាំង PPIU) សម្រាប់និស្សិតជ័យលាភី និងក្រុមគ្រួសារ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង០៥៖០០នាទីល្ងាច។

ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣ ៩៩៩ ៩០៦ / ៩៩៩ ៩០៧ / ៩៩៩ ៩០៨ / ០៧១ ៣៣៣- ៦៧៧៧ ០១៦ ៥៩៦ ០១៣ / ០៩៥ ៩៨១ ៥៥០ រៀងរាល់ម៉ោងធ្វើការ ៕