(ភ្នំពេញ)៖ មន្ត្រីពេទ្យយោធាម្នាក់ មានឈ្មោះ សុង រតនា ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់១០០លានរៀល។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះទៅប្រគល់រង្វាន់ធំ នូវចំនួនទឹកប្រាក់១០០លានរៀល ដល់លំនៅដ្ឋានផ្ទាល់ ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះថា លោក សុង រតនា បានប្រាប់ឲ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីហាត់ប្រាណរួច លោកបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ មួយកំប៉ុងទទួលទាន លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។

ភ្លាមនោះ លោកស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ហៅប្រពន្ធ និងឪពុកដែលរស់នៅជាមួយគ្នាឲ្យជួយមើល ទើបមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយក៏ទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។

លោក បានបញ្ជាក់ទៀតថា វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលរាល់ដងធ្លាប់តែឃើញគេឡើង ទទួលរង្វាន់១០០លារៀល នៅលើ់កញ្ចក់ទូរទស្សន៍ ហើយនឹកគិតថាថ្ងៃណាមួយ លោកនឹកមានសំណាងបានឈ្នះដូចគេដែរ តែពេលនេះ ក្ដីស្រមៃរបស់លោកបានក្លាយជាការពិតហើយ។

បន្ទាប់ពីទទួល បានប្រាក់រង្វាន់១០០លានរៀលនេះ លោកនឹងយកមួយចំនួនទៅសងបំណុលធនាគារខ្លះ ហើយទុកមួយចំនួនទៀត ទៅបង្កើតមុខរបរសម្រាប់ប្រពន្ធលក់ដូរនៅផ្ទះ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ទៅថ្ងៃអនាគត។ នៅក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដែលបានជួយកែប្រែជីវិត និងជោគវាសនាគ្រួសារ ឲ្យមានភាពល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់រហូតដល់១០០លានរៀល ចំនួន៦០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន៦០រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៦០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។

អ្នកទទួលទាន អាចមានសំណាងបានឈ្នះរង្វាន់១០០លានរៀល ដោយឡែកអ្នកលក់ដែលដាក់តាំងច្រើនហើយស្អាត នៅពេលក្រុមការងារ ចុះទៅឃើញនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន១លានរៀល ភ្លាមៗចំនួន៥នាក់។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕