(ព្រះសីហនុ)៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន ០២គ្រឿង មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បាននាំភ្ញៀវទេសចរ១,៨០១នាក់ មកលេងខេត្តព្រះសីហនុ។

Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទី១ ឈ្មោះ Seabourn Ovation ជានាវាទី១២ មានផ្ទុកអ្នកដំណើរចំនួន ៦១៥នាក់ (ស្រី២៥១នាក់) និងនាវិកចំនួន ៣៨៨នាក់ (ស្រី១១៩នាក់) ហើយនាវានេះនឹងចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅម៉ោង២០៖០០ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម។

ចំណែកនាវាទី២ ឈ្មោះ MAASDAM ជានាវាទី១៣ មានផ្ទុកអ្នកដំណើរចំនួន ១,១៨៦នាក់ (ស្រី៦២៦នាក់) និងនាវិកចំនួន ៥៦៥នាក់ (ស្រី៤៦៥នាក់) ហើយនាវានេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១១៖០០ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្ពោះទៅកាន់កំពង់ផែ Nha Trang ប្រទេសវៀតណាម៕