(ភ្នំពេញ)៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​មានប្រជាពលរដ្ឋជាច្រើនកុះករ បន្ដនាំកូនចៅទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយផ្ទុះករណីមានអ្នកស្លាប់ដោយសារឆ្កែខាំ ឬឆ្មារខ្ចៅ។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ មានមនុស្ស២នាក់ហើយ បានស្លាប់ជាបន្ដបន្ទាប់ ដោយសារតែឆ្កែ និងឆ្មារខាំ ហើយពួកគាត់មិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺមួយនេះពីមុនមក។

ប៉ុន្ដែទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខាភិបាល ក៏ធ្លាប់បានពន្យល់ដែរថា ​ការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កូត ដែលមានប្រសិទ្ធភាពបន្ទាប់ពីត្រូវឆ្កែខាំហើយនោះ ​ត្រឹមរយៈពេល៤៨ម៉ោងតែប៉ុណ្ណោះ ពោលបើឆ្កែខាំរយៈពេលយូរមកហើយ ការចាក់ថ្នាំមិនមានប្រសិទ្ធភាពនោះទេ។ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋណា ដែលមិនធ្លាប់ឆ្កែខាំ អាចមកចាក់ថ្នាំបង្ការបាន។

សូមស្ដាប់សេចក្ដីរាយការណ៍ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជុំវិញទិដ្ឋភាពប្រជាពលរដ្ឋជាច្រើននាក់ ដែលបាននិងកំពុងនាំកូនចៅរបស់ខ្លួន មកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត៕​