(ភ្នំពេញ)៖ កម្មវីធីសុខភាព និងសុវត្ថិភាពចំណីអាហារមួយ ដែលមានឈ្មោះថា «យុទ្ធនាការលាងបន្លែថែសុខភាព» នឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នៅបរិវេណផ្សារដើមគរ។

កម្មវិធីនេះ នឹងត្រូវរៀបចំឡើងដោយក្រុមហ៊ុន Acta Bio ជាក្រុមហ៊ុនផលិតទឹកលាងបន្លែងរបស់ខ្មែរ ក្នុងគោលបំណងផ្តល់នូវការលាងសម្អាតបន្លែផ្លែឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីបញ្ជ្រាបព័ត៌មាន ស្តីអំពីគុណសម្បត្តិនៃទឹកលាងបន្លែ Acta Bio ។

គុណសម្បត្តិនៃទឹកលាងបន្លែនេះ Acta Bio មានសមត្ថភាពអាចលាងជម្រះសារធាតុគីមីពុល និងពពួកមេរោគលើបន្លែផ្លែឈើបានរហូតដល់ ៩៩.៩៩ភាគរយ។ នេះបើតាមការពិសោធន៍ ពីវិទ្យាស្ថានស្តង់ដារជាតិកម្ពុជា ហៅកាត់ថា SIC ។

ទឹកលាងបន្លែ Acta Bio ត្រូវបានស្រាវជ្រាវ និងរកឃើញដោយកូនខ្មែរ ដែលជាបណ្ឌិតបញ្ចប់ការសិក្សាមកពីប្រទេសបារាំង មានជំនាញខាងឧស្សាហកម្មម្ហូបអាហារ ជីវៈបច្ចេកវិទ្យា និងជាអគ្គនាយក នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ហៅកាត់ថា RIC (Research and innovation Center)។

លោក រស់ សាត នាយកគ្រប់គ្រងទីផ្សារ បានឲ្យដឹងថា អ្វីដែលជាការបារម្ភរបស់ប្រជាជនកម្ពុជា ពេលនេះមានដំណោះស្រាយដ៏ល្អសម្រាប់ពួកគាត់ហើយ ដោយសារវត្តមានទឹកលាងបន្លែ Acta Bio ដែលមានសមត្ថភាពអាចលាងជម្រះសារធាតុគីមីពុល និងមេរោគបានយ៉ាងល្អ ហើយអ្វីដែលពិសេសនោះគឺទឹកលាងបន្លែនេះ ប្រើអស់តិចហើយចំណេញច្រើន គឺមានន័យថាមួយគ្រួសារចំណាយ ចន្លោះពី១០,០០០៛ ទៅ១៥,០០០៛ អាចជួយការពារសុខភាព គ្រួសារបានមួយខែ បើគិតជាថ្ងៃគឺក្នុងមួយថ្ងៃអស់តែ ៥០០៛ប៉ុណ្ណោះ។

តាមរយៈការប្រើប្រាស់កន្លងមកនេះ ទឹកលាងបន្លែផ្លែឈើ Acta Bio កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន និងបណ្តាក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ឱសថស្ថាន និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ ដើម្បីឲ្យកាន់តែជ្រាបច្បាស់ បងប្អូនប្រជាជនទាំងអស់ អាចមកកាន់ទីតាំងកម្មវីធីយុទ្ធនាការផ្ទាល់នៅផ្សារដើមគរ ផ្លូវលេខ៣៣៦ ក្រុមការងាររបស់ Acta Bio នឹងធ្វើការពន្យល់បន្ថែម និងពិសោធន៍ ឲ្យបានឃើញជាក់នឹងភ្នែក ពីប្រសិទ្ធភាពរបស់ទឹកលាងបន្លែនេះផ្ទាល់តែម្តង៕