(ភ្នំពេញ)៖ ការរស់កង្វះក្បួនអនាម័យមូលដ្ឋាន បានចោទជាបញ្ហាចម្បងមួយ ដែលធ្វើឱ្យមានការឆ្លងមេរោគបាក់តេរីរ៉ាំរ៉ៃ ដែលបង្កឡើងដោយ មេរោគ Helicobacter pylori ឬត្រូវបានគេស្គាល់ផងដែរថា H.pylori ។ តួលេខប្រជាជន ពី៥០ ទៅ៧៥ ភាគរយ ទូទាំងពិភពលោក និង៧០ភាគរយ នៃប្រជាជននៅតាមបណ្តាប្រទេស កំពុងអភិវឌ្ឍន៍កំពុងរងគ្រោះដោយមេរោគ H.pylori នេះ។ នេះបើតាមការបញ្ជាក់របស់ លោក Ziad Rahman អ្នកគ្រប់គ្រងទីផ្សារសកល។

H.pylori បង្កឱ្យមានជំងឺមួយចំនួនដូចជា ជំងឺរលាកក្រពះ, រលាកបេះដូង, ជំងឺរលាកបំពង់អាហារបណ្តោះអាសន្ន, ដំបៅពោះវៀនធំ, មហារីកក្រពះ និងជំងឺជាលិកា Mucosa ជាដើម។ ជាងនេះទៅទៀត ប្រហែល៧៦ ទៅ៩៥ ភាគរយនៃជំងឺមហារីកក្រពះ និង៩០ភាគរយនៃជំងឺមហារីកពោះវៀនធំ ត្រូវបានគេរកឃើញថា បង្កឡើងដោយការឆ្លងមេរោគ H.Pylori ។មេរោគនេះ ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទឹកមាត់ ហើយបាក់តេរីនេះ ក៏អាចត្រូវបានរីករាលដាលដោយការចម្លងតាមរយៈអាហារ និងទឹកផងដែរ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ កាលពីថ្មីនេះ ក្រុមហ៊ុនឱសថ General Pharmaceuticals Ltd (GPL) សហការជាមួយ ក្រុមហ៊ុន Vimpex Limited Cambodia បានប្រារព្ធពិធីអបអរខួបលើកទី៣២របស់ខ្លួនក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន ក្រុមហ៊ុន General Pharmaceuticals Ltd (GPL) សហការជាមួយ ក្រុមហ៊ុន Vimpex Limited Cambodia នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ «Helicon Kit» ក្រោមប្រធានបទ «វិធីសាស្រ្តបង្រួបបង្រួមដើម្បីលុបបំបាត់មេរោគ H.Pylori នៅកម្ពុជា» កាលពីចុងសប្ដាហ៍នេះ។

កម្មវិធីនេះ បានធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ប្រធាននាយកដ្ឋានជំនាញផ្នែកពោះវៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ៕