(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈនេះ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ និងជាទីនឹករលឹក! ខ្ញុំមានសេចក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ និងក្មួយៗយុវជនទាំងអស់ ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលទិវានេះមានបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ នៅទូទាំងប្រទេស»

សូមអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងស្រុងដូចខាងក្រោម៖