(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូន ខាងមុខនេះ នឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តទៅចំនូន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ដើម្បីវិវត្តនូវផ្នែកឌីជីថល ដែលចំនុចស្នូលនៃកម្មវិធីទាំងមូល ដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ ។

នោះគឺបច្ចេកវិទ្យាចុងក្រោយ លើទូរសព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត «Intelligent Connectivity» ហើយក៏ជាឱកាសបានជូបនឹងស្តាប់វាគ្មិន បកស្រាយពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាល បានចាប់ដៃគូរជាមួយនឹងសមាគមន៍បច្ចេកវិទ្យា ដើម្បីជាចលនារៀបចំមូលដ្ឋាន សម្រាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូរយុទ្ឋសាស្រ្ត និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ចាប់ពីឆ្នាំ២០១៧ Metfone នឹងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀង ដោយនាំយកនូវបច្ចេកវិទ្យាព័ត៌មាន សម្រាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបំរើប្រជាជនកម្ពុជា និងសហគ្រិនឲ្យកាន់តែមានប្រសិទ្ធិភាព។ Metfone ជាក្រុមហ៊ុនទូរគមនាគមន៍តែមូយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានជ្រើសរើសឲ្យអនុវត្តន៍គំរោងទូទាំងប្រទេស។

ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យទាន់សភាពការ វត្តមានរបស់ MIC 2019 នឹងផ្តល់នូវស្លាកសញ្ញាថ្មីមូយ ដែលបង្ហាញប្រជាជនកម្ពុជា នូវអ្វីដែលនឹងផ្លាស់ប្តូរ ទីក្រុងរបស់ពូកគេនាអនាគត។

អ្នករៀបចំ MIC 2019 បានបន្ថែមទៀតថា ពួកគេនឹងបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយ ដែលវិវត្តនៅក្នុងទូរស័ព្ទដៃ ដោយផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត «Intelligent Connectivity នឹងទំរង់វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។

អ្នកចូលរូម អាចចុះឈ្មោះឥឡូវនេះ តាមរយៈគេហទំព័រ៖ mic.metfone.com.kh ដើម្បីចូលរួមពិធីបង្ហាញបច្ចេកវិទ្យាដ៍អស្ចារ្យនេះ។អ្វីដែលសំខាន់ជាងនេះទៀត ក្នុងសិក្ខាសាលានេះ គឺមានវត្តមានរបស់ថ្នាក់ដឹកនាំចូលរួមដូចជា Google, Ericsson, Huawei នឹងបង្ហាញពីកម្មវិធីសំខាន់ៗនៃ Internet of Things (IoT), Mobile Connect និង Future Networks។

អ្នកចូលរួមទស្សនា នឹងអាចឃើញ នៃផលប៉ះពាលបច្ចេកវិទ្យាទំាងនេះ ទៅលើទិដ្ឋភាពរស់នៅជាប្រចាំរបស់ពូកគេ រួមបញ្ចូលទាំងសេវាសាធារណៈ ក្រសូង នឹងការថែរក្សាបរិស្ថាន Web និង ភាពស្មុគស្មាញនៃទំនាក់ទំនង «Cloud Connectivity» តាំងពីចាប់ផ្តើមកម្មវិធី រហូតដល់ចប់ MIC 2019 សូមសន្យាថាព្រឹត្តការណ៍នេះ មិនមែនសម្រាប់តែក្រុមអ្នកចូលចិត្តបចេ្ចកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែតំរូវសម្រាប់អ្នកទស្សនាគ្រប់ស្រទាប់ទាំងអស់។ «Intelligent City» គឺជាសេចក្តីប្រកាសរបស់ Metfone ដែលជានិច្ចកាល ក្រុមហ៊ុនជាដៃគូរសហការដ៍ល្អរបស់កម្ពុជា ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ៕