(ភ្នំពេញ)៖ គ្រាន់តែចូលដល់ខែនៃក្តីស្រឡាញ់ភ្លាម ស្រាបៀរកម្ពុជាមិនបង្អង់យូរ ធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍លើកទី១ ភ្លាមចំនួន ជិត៤០០រង្វាន់ សម្រាប់គូរស្វាមី ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួច ហើយបានជាវ ស្រាបៀរកម្ពុជា សម្រាប់ភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេកន្លងមក។

រង្វាន់ទាំងអស់នោះរួមមានទឹកប្រាក់ ៥,០០០ដុល្លារ ចំនួន៥រង្វាន់ ទឹកប្រាក់១,០០០ដុល្លារ ចំនួន២៥រង្វាន់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ជាច្រើនរង្វាន់។
ដូច្នេះសូមអតិថិជន ដែលជាគូស្វាមីភរិយាថ្មីទាំងអស់ សូមពិនិត្យរកឈ្មោះរបស់ខ្លួន និងប្តី ឬប្រពន្ធ ដើម្បីចាប់ផ្តើមធ្វើការទំនាក់ទំនង បើករង្វាន់ពីក្រុមហ៊ុនផ្ទាល់ តាមរយៈទូរស័ព្ទលេខ៖ ០៦៧ ៩០២ ៩០២ ដើម្បីបញ្ជាក់អំពីឯកសារ ដែលត្រូវយកភ្ជាប់មកជាមួយដើម្បីធ្វើការបើករង្វាន់។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water) ៕