(កំពត)៖ ពិធីហែអ្នកតា ត្រូវបានគេជឿថារៀបចំឡើង ដើម្បីបណ្តេញនូវឧបទ្រព្យចង្រៃ និងរឿងអាក្រក់ ហើយនាំមកនូវសំណាងល្អ និងជោគជតារាសីនៅក្នុងឱកាសឆ្នាំថ្មី។

ពិធីហែអ្នកតានឹងប្រារព្ធឡើងនៅវិមានអ្នកតាភ្នំលើភ្នំបូកគោ ដែលរៀបចំដោយសណ្ឋាគារឋានសួគ៌ សុខា។ ជារៀងរាល់ឆ្នំា ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកតា និងភ្ញៀវកិត្តិយសជាច្រើនកុះករមកពីបណ្តាខេត្តផ្សេងៗនៃប្រទេសកម្ពុជា។

សម្រាប់ឆ្នំា២០១៩នេះ ពិធីរំដោះគ្រោះ ដែលត្រូវបានគេធ្វើឡើងដើមប្បីបណ្តេញនូវគ្រោះអាក្រក់ និងបួងសួងសុំសេចក្តីសុខចម្រើន និងសិរីសួស្តី នឹងរៀបចំឡើងនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ។ អ្នកចូលរួមដែលមានឆ្នាំ វក ខាល កុរ និងម្សាញ់ នឹងរៀបចំការសែននូវរណ្តាប់ផ្សេងៗទៅតាមឆ្នាំរបស់ពួកគេ។

ពិធីសុំយ័នសុខសប្បាយ នឹងប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីការពារគ្រោះចង្រៃ និងការយាយីរំខានផ្សេងៗ។

សម្រាប់ការកក់បន្ទប់ ស្នាក់នៅសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 033 683 8888 ៕