(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តំណាងឲ្យតំណាងក្រុមហ៊ុន ជាង​៣៥០នៅក្នុងប្រទេស បានចេញសេចក្ដីថ្លែងការណ៍ ​សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់ គណៈកម្មការអឺរ៉ុបប្រកាសអំពីដំណើរការនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ន​ នូវប្រព័ន្ធអនុគ្រោះពន្ធ (EBA)​ ពីកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានប្តេជ្ញាបន្តភាពជាដៃគូ និង​ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយវិស័យធុរកិច្ច និងការអភិវឌ្ឍ​។

សភាពាណិជ្ជកម្មអឺរ៉ុប បានអះអាងទៀតថា ការចាប់ផ្តើមដំណើរការស៊ើបអង្កេត ដោយគណៈកម្មការអឺរ៉ុប​ដើម្បីឈានទៅដកប្រព័ន្ធអនុគ្រោះ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) នាំឲ្យ​មានផលអវិជ្ជមានដល់ការវិវត្តប្រែប្រួលសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖