(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ នេះបើយោងតាមលិខិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ។

សូមជម្រាបថា ការតែងតាំង​លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ធ្វើឡើងបន្ទាប់ពី លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីចាស់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកតំណែង តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មុនតែងតាំងជាមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី មានតួនាទីជា មេបញ្ជាការរង និងជានាយសេនាធិកា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី៕​