(ភ្នំពេញ)៖ ទើបមកដល់ខ្មែរជាផ្លូវការត្រឹមប៉ុន្មានឆ្នាំមែន តែ Brand ស្បែកជើង សំលៀកបំពាក់ និងកាបូប Converse ទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរស្មានមិនដល់។ នេះដោយសារតែម៉ាកទាំងនេះ ទទួលបានការពេញនិយមស្រាប់នៅប៉ែកអឺរ៉ុប ជាពិសេស Converse All Star នៅតែមានតំណែងជាស្បែកជើង លក់ដាច់ជាងគេលើពិភពលោក។ ដូច្នេះហើយ នៅឆ្នាំ២០១៩នេះ យីហោខាងលើបានបញ្ចេញ Collectionថ្មី ដែលមកជាមួយពណ៌ស្រស់ៗ លាយបញ្ចូលគ្នា ឆើតឆាយប្លែក គួរឲ្យស្រលាញ់។ 

ស្បែកជើងប្រភេទនេះ បានឆក់យកការចាប់អារម្មណ៍របស់យុវវ័យ ដោយសូម្បីតែតារាល្បីលំដាប់អន្តរជាតិក៏ពាក់ដែរ ដូចជា Zayn Malik, Miley Cyrus និង Selena Gomez ក៏ពាក់ដែរ។ ម៉ូតថ្មីដែលរលោងតិចៗដ៏រស់រវើកនេះ នឹងបង្កើនភាពទាក់ទាញមួយកម្រិតទៀតដល់អ្នកពាក់ ពិសេសសម្រាប់យុវវ័យ ដែលចូលចិត្តលេងម៉ូតសំលៀកបំពាក់ប្លែកៗ និងដើរតាមការវិវត្តន៍របស់ Fashion។

ចង់ទិញ Converse ម៉ូតថ្មីៗផ្ទាល់ កុំភ្លេចទៅហាងទាំង៤ សាខាដូចជានៅ ជាន់ទី១ ផ្សារទំនើប Aeon ១ និង ២ ផ្សារទំនើប The Park Community Mall និងលើផ្លូវស៊ីវត្ថា Sivutha ខេត្តសៀមរាប៕