(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំស្ដីពី ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ នៅខេត្តព្រះសីហនុ ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ទេសចរណ៍ទាំងអស់នៅក្នុងខេត្តនេះ ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេស និងត្រូវដាក់នៅជួរខាងលើអក្សរបរទេស។

តាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រសួងណែនាំឱ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តព្រះសីហនុ ត្រូវអនុវត្តដូចខាងក្រោម​៖

*ទី១៖ គ្រប់ការតាំងផ្សព្វផ្សាយស្លាកយីហោ តាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវសរសេរអក្សរខ្មែរនៅខាងលើ
*ទី២៖ ម្ចាស់មូលដ្ឋាអាជីវកម្មសេវាកម្មទេសចរណ៍ អាចប្រើប្រាស់អក្សរបរទេស បន្ទាប់ពីក្រោមអក្សរខ្មែរ អាស្រ័យទៅតាមប្រភពទីផ្សារ នៃអាជីវកម្មសេវាកម្មទេសចរណ៍ និងត្រូវមានទំហំអក្សរ «មួយភាគពីរ» នៃទំហំអក្សរខ្មែរដែលនៅខាងលើនោះ។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖