(ភ្នំពេញ)​៖ ដោយសារតែនាពេលថ្មីៗនេះ មានការយល់ច្រឡំ លើការពិនិត្យមើលពីកាលបរិច្ឆេទរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ក្រុមហ៊ុន ឃាង ហួត ដែលជាក្រុមហ៊ុនចែកចាយភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងដល់អតិថិជន ទិញ-លក់ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវទាំងអស់​ ពីបៀបក្នុងការពិនិត្យមើល កាលបរិច្ឆេទរបស់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ។

នៅក្នុងកាប្រកាសរបស់ក្រុមហ៊ុន ឃាង ហួត ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងថា៖

*ទី១៖ យោងតាមស្តង់ដារអន្តរជាតិ ចំពោះកាលបរិច្ឆេទ គឺគេរាប់ពី ឆ្នាំ ខែ និងថ្ងៃ។ ឧទាហរណ៍ ប្រសិនបើគេសរសេរថា BBF ២០០៦១៧ នៅក្រោមបាតសម្បកកំប៉ុង មានន័យថា កាលបរិច្ឆេទនឹងត្រូវផុតកំណត់នៅត្រឹមឆ្នាំ២០២០ ខែ០៦ ថ្ងៃទី១៧ ។

*ទី២៖ ចំពោះរាល់និម្មិត្តសញ្ញាផ្សេងៗ នៅលើសម្បកកំប៉ុង ដូចជា សញ្ញាសម្គាល់ 7BC ឫ NCI ក៏ដូចជាសញ្ញាផ្សេងៗទៀត គឺគ្រាន់តែជាសញ្ញាសម្គាល់របស់រោងចក្រ ផលិតសម្បកកំប៉ុងតែប៉ុណ្ណោះ។

ក្រុមហ៊ុន ឃាង ហួត ក៏សូមស្នើឱ្យអតិថិជនទាំងអស់សូមកុំមានការយល់ច្រឡំតទៅទៀត៕

ខាងក្រោមនេះជាការប្រកាសរបស់ក្រុមហ៊ុន ឃាង ហួត៖