(ភ្នំពេញ)៖ កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» គ្រោងចាប់ផ្ដើមបេសកកម្មលើកទី៤របស់ខ្លួន ឆ្ពោះទៅកាន់សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលបេសកកម្មថ្មីនេះនឹងដំណើរការចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។

ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ជ្រើសយកសហគមន៍អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុង ជាកន្លែងគាស់កកាយរុករកកំណប់ទេសចរណ៍លើកទី៤របស់ខ្លួន? តើទីនោះវាពិសេសយ៉ាងដូចម្ដេចខ្លះ? ហើយលើកទី៤នេះ ក្រុមហ៊ុន Star Auto Cambodia នឹងបញ្ចេញរថយន្ត Mercedes-Benz របស់ខ្លួនប៉ុន្មានគ្រឿង ស៊េរីណាខ្លះ សម្រាប់ជាមធ្យោបាយក្នុងដំណើរបេសកកម្មនេះ?

ចម្ងល់ទាំងអស់នេះ នឹងបង្ហាញជូនទស្សនិកជនក្នុងកិច្ចសម្ភាសរវាងលោក អាន គុន្ធធារ៉ា ការីព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News និងកញ្ញា ញឹក ស្រីល័ក្ខ ការីព័ត៌មាននៃសារព័ត៌មានអេឡិចត្រនិក ThmeyThmey.com ជាមួយលោក ឃុន ចាន់ថា នាយកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Star Auto Cambodia ដូចខាងក្រោម៖