(ភ្នំពេញ)៖ បច្ចុប្បន្នអាជីវកម្មបើកហាងកាហ្វេ កំពុងតែរីកដុះដាលស្ទើរគ្រប់ទីកន្លែង ទាំងទីរួមខេត្ត និងរាជធានីភ្នំពេញ នៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះហាងកាហ្វេ១ទៀតហើយ មានឈ្មោះថា 2Anniversary Coffee កំពុងតែឈានជើងចូលទីផ្សារកម្ពុជា និងប្រកាសបើកសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ។

ការសម្រេចបើកអាជីវកម្មហាងកាហ្វេនៅកម្ពុជា គឺម្ចាស់​អាជីវកម្ម​ហាង​កាហ្វេ​មួយ​ចំនួន ​បាន​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ថ្មី ​នៅ​តំបន់​ក្បែរ​ខាង​ជាយ​រាជ​ធានី​ភ្នំពេញ និងតាមបណ្ដាខេត្ត ដោយសារ​តែពួកគាត់យល់ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនេះ មាន​ជីវភាពសមរម្យ ​ក្នុង​ការ​ទទួល​យក​បទពិសោធន៍​ថ្មី ​នៃ​ការ​ទទួល​ទាន។

ជាក់ស្ដែងហាងកាហ្វេ 2Anniversary Coffee ជាហាងកាហ្វេដែលគួរឲ្យចាប់អារម្មណ៍បំផុត ទាំងរចនាបថនៃការតុបតែងប្លែក និងទាក់ទាញ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ហាងកាហ្វេប្រកបដោយសុវត្ថិភាព, មានទីតាំងធំទូលាយល្អបំផុត សម្រាប់ការជួបជុំគ្នា របស់យុវវ័យ និងសិស្សានុសិស្ស, មានភាពស្ងប់ស្ងាត់ល្អ ពិសេសមានទីធ្លាចតយានយន្ដធំទូលាយ ដែលមិនបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍។

ហាងកាហ្វេ 2Anniversary Coffee នឹងចាប់បើកសម្ពោធផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះហើយ ជាមួយនឹងការបើកសម្ពោធនេះ 2Anniversary Coffee នឹងមានការផ្ដល់ជូនពិសេសដល់អតិថិជន ដោយអតិថិជនជាវកាហ្វេ១កែវ និងថែមជូន១កែវភ្លាមៗ៕