(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៤០៩គ្រឿង រកឃើញល្មើសច្បាប់១,១៧៧គ្រឿង (ម៉ូតូ៤៤%) អប់រំ ៤០៤គ្រឿង និងផាកពិន័យ៧៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន៣,៥៧៦គ្រឿង, អប់រំ ៣០១គ្រឿង និងផាកពិន័យ៦៥៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៦,៥៥៧គ្រឿង រកឃើញយានយន្តល្មើស៩,២៣១គ្រឿង (ម៉ូតូ៤១%) ក្នុងនោះអប់រំ ៣,២៣១គ្រឿង និងផាកពិន័យ ៥,៥៣៧គ្រឿង៕