(ភ្នំពេញ)៖ ​បន្ទាប់ពី​ជោគជ័យ ​ក្នុងដំណើរបេសកកម្ម​រុករកកំណប់ទេសចរណ៍ កាលពីលើក​ទី​១ នៅខេត្តពោធិ៍សាត់, លើកទី​២ នៅខេត្តកំពង់ស្ពឺ និងលើក​ទី​៣ នៅខេត្តរតនគិរីរួចមក ​ក្រុមអ្នកប្រមាញ់ «Mercedes-Benz និងកំណប់​អាថ៌កំបាំង​» គ្រោងនឹងបន្តបេសកកម្មរបស់ខ្លួនលើកទី៤ ឆ្ពោះទៅខេត្តកោះកុង នៅ​ថ្ងៃទី​១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ​។

ទស្សនិកជនប្រហែលជាមិនទាន់ភ្លេចទេថា បេសកកម្មលើកទី១ នៅខេត្តពោធិ៍សាត់ ក្រុមការងារ​បាន​គាស់កកាយ​កំណប់​ទេសចរណ៍​ នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម, លើកទី២ នៅខេត្តកំពង់ស្ពឺ ក្រុមការងារ «Mercedes-Benz និងកំណប់​អាថ៌កំបាំង​» បានឡើងទៅ​ដល់ភ្នំ​ឱ​រ៉ា​ល់​ ដែលមាន​កម្ពស់ ១,៨១៣​ម៉ែត្រ និងលើកទី៣ នៅខេត្តរតនគិរី «Mercedes-Benz និងកំណប់​អាថ៌កំបាំង​» បានទៅដល់តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌របស់ជនជាតិដើម​ភាគតិច។

ជាការពិតណាស់ ខេត្តកោះកុងមានកន្លែងគួរឱ្យចង់ទស្សនា និងមានគោលដៅទេសចរណ៍ជាច្រើន ប៉ុន្តែបើតាមការមូលមតិគ្នា ក្រុមការងារ «Mercedes-Benz និងកំណប់​អាថ៌កំបាំង​» ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ ដែលស្ថិតនៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង គឺជាគោលដៅថ្មីរបស់ក្រុមអ្នកប្រមាញ់ព័ត៌មានយើង រួមជាមួយការធ្វើដំណើរតាមរថយន្តដ៏ទំនើបរបស់អាល្លឺម៉ង់ គឺរថយន្តម៉ាក «Mercedes-Benz» ដែលនាំចូលមកកាន់ប្រទេសកម្ពុជាដោយក្រុមហ៊ុន Star Auto Cambodia។

ហេតុដែលបណ្ដាលឱ្យក្រុមការងារ «Mercedes-Benz និងកំណប់​អាថ៌កំបាំង​» ចង់ទៅប្រមាញ់ព័ត៌មាននៅទីនោះ គឺដោយសារឮថានៅទីនោះមាន​សត្វ​ស្លាប ទេសភាពសូរិយាអស្ដង្គត ​អំពិលអំពែកពុះជ្រែករាត្រី​តាម​ដងព្រែក​ រួមទាំង​ល្អាង​ប្រចៀវ ទឹកធ្លាក់​អូរ​ទឹក​វេទ ពាង​បុរាណ​ ផ្នូរ​បុរាណ និង​កន្លែងលាក់ទុកកំណប់​ទេសចរណ៍​មួយចំនួនទៀត​។​

ក្រុមការងារ​ «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​អេកូ​ទេសចរណ៍​ជី​ផាត​ដ៏​ល្អ​ឯកនេះ មកផ្សព្វផ្សាយ​ជូន​ទស្សនិកជន​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ទស្សនាកម្សាន្ត និងទទួលបាននូវចំណេះដឹងថ្មីៗ អំពីសហគមន៍អេកូទេសចរណ៍មួយនេះ​។​

​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយអង្គភាពព័ត៌មាន Fresh News និង​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និងគាស់កកាយ​តំបន់​ទេសចរណ៍ដែល​គេ​មិនសូវ​ស្គាល់​ តំបន់​ទេសចរណ៍​សក្តានុពលដែល​ត្រូវគេ​មើលរំលង​ ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ ឱ្យ​កាន់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត ដែលសកម្មភាពនេះ ទទួលបានការ​គាំទ្រយ៉ាងពេញទំហឹងពីសំណាក់​ក្រសួង​ទេស​ចរណ៍​។

កុំភ្លេចណា! សូមតាមដានកម្មវិធី «Mercedes-Benz និងកំណប់​អាថ៌កំបាំង​» ទាំងអស់គ្នានៅលើប្រព័ន្ធផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រនិក ThmeyThmey.com។

ដោយឡែក ចំពោះការផ្សព្វផ្សាយរបស់ Fresh News គឺមានផ្សាយទៅកាន់​៧ប្រព័ន្ធ រួមមាន៖
១៖ ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦ (PPCTV 76)
២៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ​ Smart TV
៣៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ App Fresh News
៤៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Website
៥៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Facebook
៦៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ YouTube
៧៖ វិទ្យុព័ត៌មាន Fresh News ផ្សាយតាមរយៈ App, Website៕