(ភ្នំពេញ)៖ ទិវានៃក្តីស្រឡាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រឡាញ់ទៅឱ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និងអឺរ៉ុប ដូច្នេះលោកអ្នកអាចជូនកាដូ ដែលសមរម្យដល់ពួកគាត់ជាមួយទូរស័ព្ទដៃ OPPO F9។

ទិវានៃក្តីស្រឡាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរ ទិវានៃក្តីស្រឡាញ់របស់លោកអ្នក នៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះ ទៅជាទិវាមួយដែលពោរពេញ ដោយក្តីស្រឡាញ់ចំពោះមនុស្សជាទីស្រឡាញ់ របស់លោកអ្នកដូចជាឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និងគូស្នេហ៍ដ៏យល់ចិត្តបំផុត របស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិការដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសំលៀកបំពាក់ថ្មីៗ ជូនពួកគាត់ជាដើម។

សតវត្សទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និងចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿង ទៅឱ្យពួកគាត់មើល ថាតើពូកគាត់ពេញចិត្តអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និងសប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះមិនត្រឹមតែ ទូរស័ព្ទ ឬខល ឮសំលេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ។ ដែលភាគច្រើនអ៊ុៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។

នៅពេលនេះយើងសូមណែនាំលោកអ្នកនូវទូស័ព្ទប្រភេទថ្មី និងងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះ គឺទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និងទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនានា នៅលើសកលលោក។

លើសពីនេះទៅទៀតស៊េរីទូរស័ព្ទ F9 Sunrise Red ដែលមានពណ៌ក្រហមស្រស់បំព្រងដូចផ្កាកូលាបពិតជាសាកសមខ្លាំងណាស់ជាមួយ នឹងស្រ្តីជាម្តាយ ជាភរិយាជាគូស្នេហ៍ និងជាមិត្តគម្រោង១០០ឆ្នាំ របស់លោកអ្នក ព្រោះវាជាវត្ថុអនុស្សាវរីយ៍ដែលអាចដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើកចាប់កាន់ប្រើប្រាស់ពេលណា តែងនឹកដល់អ្នកជូនជានិច្ច ហើយស្រ្តីភាគច្រើនចង់បានកាដូពណ៌ក្រហមនៅថ្ងៃនៃក្តីស្រឡាញ់ ជំនួសដោយផ្កាកូលាបពណ៌ក្រហម បង្ហាញពីក្តីស្រឡាញ់បរិសុទ្ធផងដែរ៕

សូមជូនពរទិវានៃក្តីស្រឡាញ់របស់លោកអ្នក កាន់តែមានភាពរីករាយ និងសុភមង្គលគ្រប់ៗគ្នា!!!