(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,១៦១គ្រឿង រកឃើញល្មើសច្បាប់១,១២៥គ្រឿង(ម៉ូតូ៤០%) អប់រំ៤៥២គ្រឿង និងផាកពិន័យ៦៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១១ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៧១៩គ្រឿង, អប់រំ២៦៦គ្រឿង និងផាកពិន័យ៤៨៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥០,១៤៨គ្រឿង រកឃើញយានយន្តល្មើស៨,០៥៤គ្រឿង(ម៉ូតូ៤១%) ក្នុងនោះអប់រំ៣,២៩០គ្រឿង និងផាកពិន័យ៤,៧៦៤គ្រឿង៕