(ភ្នំពេញ)៖ ដើម្បីកែលម្អសោភ័ណភាព និងរៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈសងខាង តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញ ក្នុងទិសដៅអភិវឌ្ឍន៍រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងក្រាលការឺឡាថ្មី សម្រាប់ជនពិការនៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុដើមឈើ។

សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ​បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជន ទាំងអស់ ដែល មានទីតាំងខាងលើនេះ ត្រូវរុះរើសំណង់ទាំងឡាយណា ដែលសាងសង់នៅលើចិញ្ចើមផ្លូវសាធារណៈ និងមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ក្នុងការធ្វើដំណើរចេញ-ចូលគេហដ្ឋាន ឬទីតាំងស្ថាប័នរដ្ឋ-ឯកជន។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖