(ភ្នំពេញ)៖ ពេលវេលាកាន់តែជិតមកដល់ហើយ មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីអន្តរជាតិរបស់ក្រុមហ៊ុនស្រាបៀរ Ganzberg ដោយមានការចូលរួមដោយផ្ទាល់ពី វត្តមានកំពូលតារាចម្រៀងលំដាប់អន្តរជាតិលោក Brandon Beal ម្ចាស់បទ Twerk it like miley នឹងមកច្រៀងផ្ទាល់នៅស្រុកខ្មែរ ក្នុងឱកាសទិវានៃក្តីស្រលាញ់ នៅថ្ងៃព្រហស្បតិ៍ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅកោះពេជ្រ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ អ្នកគាំទ្រនៅស្រុកខ្មែរ ជាពិសេសយុវវ័យ សុទ្ធតែរង់ចាំវេលាដ៏ពិសេស និងរំភើបមួយនេះយ៉ាងអន្ទះសារ បន់ឱ្យតែដល់ថ្ងៃប្រគំតន្ត្រីឆាប់ៗនេះ ដើម្បីនឹងទៅចូលរួមទស្សនាដោយផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ អ្វីដែលកាន់តែពិសេស ដើម្បីអង្រួន និងញ៉ាំងបរិយាកាសការប្រគំតន្ត្រីដ៏ពិសេសមួយនេះ រឹតតែអស្ចារ្យទ្វេរដង ក៏មានវត្តមានកំពូលតារាចម្រៀងៗល្បីៗជាច្រើនដួងប្រចាំស្រុកខ្មែរចូលរួមរាំលេងច្រៀងកម្សាន្តផងដែរ ដែលរួមមានដូចជា៖ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស Step រ៉េត ស៊ូហ្សាណា និង វង្ស ដារ៉ារតនា ។

នៅចាំអីទៀត ណាត់គ្នាឱ្យហើយទៅ! មករាំលេងកម្សាន្តឱ្យអស់ដៃ និងដោយសេរី ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី ថែមទាំងអាចក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ និងឈ្ងុយឆ្ងាញ់ពិសាប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

Link Video: https://www.youtube.com/watch?time_continue=18&v=YOrgN3TfJsg