(កំពង់ស្ពឹ)៖ តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា ដែលលោកអ្នកធ្លាប់ស្គាល់មកហើយនោះ ពេលនេះបានសហការជាមួយប្អូនប្រុស ចាប់នូវមុខរបរថ្មី ពុះដីឡូត៍លក់ ជាមួយតំលៃដ៏សមរម្យ ដែលមានទីតាំងស្ថិតនៅភូមិសោកម៉ោក ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ច្រកចូលតាមវត្តល្វា មានចម្ងាយ១៨គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ។

លោក ម៉ារ៉ា ប៊ុណ្ណា បានឲ្យដឹងថា ប្អូនប្រុសរបស់លោកឈ្មោះ គឹម ចាន់រតនា គឺជាអ្នកជំនួញដីធ្លីយូរមកហើយ ហើយនេះជាគម្រោងទី១ ដែលលោកបានសហការគ្នា។ ការសហការគ្នានេះ គឺយើងមានគ្រោងយូរមកហើយ ទើបនៅដើមឆ្នាំថ្មីនេះ បានដាក់ចេញនូវដីឡូត៍ចំនួន១២៦ឡូត៍ លក់ជូនដល់បង្អូនអតិថិជន ក្នុងតំលៃចាប់ពី៣,៩៨០ដុល្លារឡើង ដោយដីមានទំហំចាប់ពី៥ គុណ២០។

លោកបន្តថា ដីដែលលោក និងប្អូនប្រុស ពុះឡូត៍នេះ គឺសំដៅចង់ឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសនៃការចំណេញ ដោយរកតំបន់ណាដែលនៅជិតរោងចក្រ។ ទិញភ្លាម គឺចំណេញភ្លាម តែក្នុងរយៈពេល២ ឬ៣ខែប៉ុណ្ណោះ និងមានជូនប្លង់រឹង។

លោក ម៉ារ៉ា ប៊ុណ្ណា បានបន្ថែមទៀតថា ទោះបីនេះជាលើកដំបូងសម្រាប់លោកក្នុងជំនួញដីធ្លីនេះ ក៏មានក្តីរំពឹងខ្ពស់ ដោយសារចំណុចទីតាំងដី គឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ហ៊ុមព័ទ្ធទៅដោយរោងចក្រ ហើយផ្លូវវិញ ក៏ឃើញថា រាជរដ្ឋាភិបាលកំពុងធ្វើការពង្រីកផងដែរ។

លោកបន្ដថា លក្ខណៈពិសេសដ៏ល្អឥតខ្ចោះ នៃដីឡូត៍ គឺស្ថិតនៅជាប់ផ្លូវរដ្ឋ១៥ម៉ែត្រ និងចំងាយពីផ្លូវជាតិលេខ៣ តែ៥០ម៉ែត្រប៉ុណ្ណោះ។ ទិញភ្លាមសង់ផ្ទះភ្លាម ឬទិញភ្លាមលក់ចំណេញភ្លាមៗ ហើយលោកអ្នកនឹងទទួលបាននូវរង្វាន់ ដូចជា៖ ម៉ូតូ និងរថយន្ត LEXUS ថ្មីស្រស់ស្អាតថែមទៀតផងដែរ ជាមួយគម្រោងលក់ដីឡូត៍ ក្រុមហ៊ុន LYK គឹម ចាន់រតនា និង ម៉ារ៉ា ប៊ុណ្ណា។

ចំណែកលោក គឹម ចាន់រតនា ដែលជាអតីតអ្នកសិល្បៈដែរនោះក៏បានឲ្យដឹងថា ពីមុនលោកជាអ្នកនិពន្ធបទភ្លេងថ្មីៗ ឲ្យលោក ម៉ារ៉ា ប៊ុណ្ណា។ ក្រោយមកលោក ក៏បានងាកមកចាប់យកផ្នែក អចលនទ្រព្យនេះ បានរយៈពេលជាង២ឆ្នាំមកហើយដែរ។ ដោយមានទំនុកជាមួយគ្នា ទើបធ្វើឲ្យលោកសហការជាមួយ បងប្រុស ម៉ារ៉ា ប៊ុណ្ណា ក្នុងជំនួញដីធ្លីនេះតែម្តងទៅ។

ក្រោយពីបញ្ចប់គម្រោងដីឡូត៍នេះ ហើយទទួលបានប្រាក់ចំណេញ អ្នកទាំងពីរ បានសម្រេចដកប្រាក់មួយចំនួន ក្នុងការធ្វើសប្បុរសធម៌ ជួយទៅដល់ចាស់ជរា កុមារកំព្រាផងដែរ៕