(ភ្នំពេញ)៖ លោកវរសេនីយ៌ឯក សែម គន្ធា នាយការិយាល័យនគរបាលផ្លូវគោក រាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញទៅគោរព​វិញ្ញាណក្ខន្ធ លោកអនុសេនីយ៌ឯក ចេវ ស៊ីថា ដែលបានទទួលមរណភាព ដោយរោគពាធ និងប្រគល់ថវិកា៥លានរៀល ដល់គ្រូសារនៃសព។

សូមជម្រាបថា សពលោកអនុសេនីយ៌ឯក ចេវ ស៊ីថា ត្រូវបានរៀបចំឡើងនៅក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕