(ព្រះសីហនុ)៖ យោងតាម Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨៖០០ព្រឹក មាននាវាទេសចរណ៍ចំនួន០១គ្រឿង នាំភ្ញៀវទេសចរជិត២ពាន់ មកលេងខេត្តព្រះសីហនុ។

នាវានេះមានឈ្មោះ Marella Discovery ដែលជានាវាទី១០ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរ ១.៧៩០នាក់ (ស្រី៩៣៩នាក់) និងនាវិកចំនួន៧៦០នាក់ (ស្រី១៣២នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៩៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម៕