(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញពីតម្លាភាព នៃការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត បន្ទាប់ពីបានទទួលអនុសាសន៍ ពីស្ថាប័នចំនួន១០ ពាក់ព័ន្ធសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន៖ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួង ស្ថាប័នរដ្ឋចំនួន៥, គណបក្សនយោបាយ ចំនួន៤, អង្គការមិនមែនរដ្ឋាភិបាល ចំនួន២, អង្គភាពសារព័ត៌មានចំនួន៨ និងមន្ត្រី គ.ជ.ប និងលធ.ខប ចំនួន៣១នាក់ សរុបអ្នកចូលរួមចំនួន៦៣នាក់។

ជាមួយគ្នានេះដែរ លោក ទេព នីថា បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះថា គ.ជ.ប សូមស្វាគមន៍រាល់អនុសាសន៍ទាំងឡាយ ទាំងលើទិដ្ឋភាពច្បាប់ទាំងលើទិដ្ឋភាបច្ចេកទេស ដើម្បីធ្វើការកែសម្រួលសេចក្តីព្រាងនេះ កាន់តែពេញលេញ្ញ ត្រឹមត្រូវតាមច្បាប់ងាយស្រួលយល់ និងអនុវត្តន៍។

អគ្គលេខាធិការ គ.ជ.ប រូនេះ បានបន្តថា សេចក្តីព្រាងនេះ ត្រូវបានរៀបចំដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដែលរួមមាន៖

* ច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប
* ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពី វិសោធនកម្មនៃច្បាប់នេះ
* ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
* ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ
* ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ
* បទបញ្ជាផ្ទៃក្នុងនៃ គ.ជ.ប
* គោលការណ៍ ដែលមានចែងក្នុងបទបញ្ជា និងនីតិវិធី ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឆ្នាំ២០១៨
* លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖