(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងរំលឹកជាថ្មី ដល់បេក្ខជនដែលត្រូវចូលរួមប្រឡង ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ ឲ្យមកដល់មណ្ឌលប្រឡងទៅតាមពេលវេលាកំណត់។

តាមសេចក្តីជូនដំណឹងការប្រឡងនេះ ចាប់ផ្តើមនៅម៉ោង៧៖១៥នាទីព្រឹក និងបញ្ចប់នៅម៉ោង៤៖១៥នាទីរសៀល នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រើប្រាស់នូវបច្ចេកវិទ្យាស្គែន QR Code ដើម្បីបេក្ខជនដែលត្រូវប្រឡងអាចពិនិត្យមើលឈ្មោះ លេខតុ លេខបន្ទប់ និងអគារ ដែលត្រូវប្រឡងតាមប្រព័ន្ធ Online ផងដែរ៕