(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង​លោក ហង់ ពៅ ជា​អគ្គនាយក​​អាជ្ញាធរ​ជាតិអប្សរា ជំនួស​លោក ស៊ុំ ម៉ាប់ ដែល​ទទួលបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាប់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា។

បើតាមមន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា ព្រះរាជក្រឹត្យស្តីពីការតែងតាំងលោក ហង់ ពៅ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ត្រូវបានធ្វើឡើងកាលពី​ថ្ងៃទី​០២ ​ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ​។​

ទន្ទឹមនឹងការត្រាស់បង្គាប់តែងតាំងលោក ហង់ ពៅ ជាអគ្គនាយកហើយនោះ ព្រះរាជក្រឹត្យ​ដដែល​នេះ ក៏បាន​តែងតាំង​លោក គឹម សុ​ធិ​ន និង​លោក យិ​ត ចាន់​ដារ​ដ្ឋ ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិអប្សរា​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ផងដែរ។ សូមបញ្ជាក់ថា លោក ហង់ ពៅ មានអតីតភាពជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា៕


(លោក ស៊ុំ ម៉ាប់ អគ្គនាយកចាស់)


(លោក ហង់ ពៅ អគ្គនាយកទើបតែងតាំងថ្មី)
Advertising