(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ យិន ហេង រហស្សនាមថា «ចំប៉ីខ្មៅ» ពីបទ «ញុះញង់ឲ្យមានការរើសអើង» ។ នេះបើយោងតាមមន្ត្រីតុលាការ បានបញ្ជាក់មកអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីតុលាការបានបញ្ជាក់ថាជនសង្ស័យ យិន ហេង ត្រូវបានចោទពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

បើតាមបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ៕