(ភ្នំពេញ)៖ អ្នកវិភាគលើបញ្ហាសង្គម និងនយោបាយលើបណ្តាញសង្គមដ៏ល្បាញល្បីមួយរូប គឺលោក សុខ សុគន្ធ ហៅ ជេម សុខ បានចាត់ទុកការសន្យារបស់ទណ្ឌិត សម រង្ស៉ី ផ្តល់ប្រាក់ឈ្នួលដល់កម្មករក្នុងមួយម៉ោងប្រមាណ ៦ម៉ឺនរៀល គឺជាការសន្យាដែលធ្វើទៅមិនបាន និងជារឿងប្រជាភិថុតិសុទ្ធសាធ។

ទណ្ឌិត សម រង្ស៉ី ក្នុងជំនួបជាមួយអ្នកគាំទ្រនៅទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូ រដ្ឋកាលីហ្វញ៉ាកាលពីពេលថ្មីៗនេះ បានអះអាងថា ពេលខ្លួនឡើងកាន់អំណាចនឹងធ្វើឲ្យកម្មករ កម្មការិនីនៅក្នុងប្រទេសកម្ពុជាអាចទទួលបានប្រាក់ឈ្នួលប្រមាណ ៦ម៉ឺនរៀលក្នុងមួយម៉ោង ដូចទៅនឹងប្រជាពលរដ្ឋនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូផងដែរ។

លោក សុខ សុគន្ធ បានចោទសួរទៅទណ្ឌិត សម រង្ស៉ី ថាត្រូវធ្វើដូចម្តេចទើបអាចផ្តល់ប្រាក់ឈ្នួលខ្ពស់បែបនេះបាន។ លោក សុខ សុគន្ធ បានគូសបញ្ជាក់ថា ការអះអាងនេះគ្រាន់តែជាការសន្យាដែលមិនអាចធ្វើទៅបាននោះឡើយ។ អ្នកវិភាគបញ្ហាសង្គមរូបនេះ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដាក់លិខិតសួរទៅទណ្ឌិត សម រង្ស៉ី ឲ្យបញ្ជាក់ពីវិធីក្នុងការដំឡើងប្រាក់ឈ្នួលខ្ពស់បែបនេះ។

បើតាមលោក សុខ សុគន្ធ ការផ្តល់ប្រាក់ឈ្នួលខ្ពស់ជូនប្រជាពលរដ្ឋទៅបាន គឺទាមឲ្យមានការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគ ជាពិសេសឧស្សាហកម្មធន់ធ្ងន់។

នៅក្នុងវីដេអូនេះ លោក សុខ សុគន្ធ ក៏បានផ្តល់យោបល់ដល់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យយកចិត្តទុកដាក់លើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដើម្បីបង្កើតការងារឲ្យបានកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

ខាងក្រោមជាវីដេអូរបស់លោក សុខ សុគន្ធ ដែលបានធ្វើអត្ថាធិប្បាយទៅបញ្ហាការងារ និងប្រាក់ឈ្នួលសម្រាប់ប្រជាពលរដ្ឋខ្មែរ៖