(ភ្នំពេញ)៖ លោក ឡាច ញ៉ាញ់ និងលោកស្រី ប៊ុន ស៊ីមន មានទីលំនៅផ្ទះលេខ៤៨ ផ្លូវបេតុង ភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានបាត់បង្កាន់ដៃទទួលពាក្យកាន់កាប់ដីលំនៅដ្ឋានមួយ ហើយបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅរួចរាល់ហើយ។

ដីលំនៅដ្ឋាននោះមានទំហំ ២,៥០០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព្រំប្រទល់ដីខាងជើងទល់នឹងដីរបស់ឈ្មោះ ស្រស់ ផាន ខាងត្បូងទល់នឹងចំណីផ្លូវ ខាងកើតទល់នឹងដីរបស់ឈ្មោះ សុទ្ធ សុង និងឈ្មោះ ងួន ពេជ្រ ខាងលិចទល់នឹងដីរបស់ឈ្មោះ ស្រស់ ថន។

លោក ឡាច ញ៉ាញ់ បានបញ្ជាក់ថា ការបាត់បង្កាន់ដៃនេះដោយសារស្មៀនសង្កាត់បានដកទុកនៅសាលាសង្កាត់ ហើយបាត់រកមិនឃើញ ក្នុងអំឡុងឆ្នាំ១៩៨៩។ ពាក្យកាន់កាប់ដីលេខ ១៤៤៣១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៨៩។

សាមីខ្លួនបានធានាអះអាងថា ពុំបានយកដាក់បញ្ចាំ ឬលក់ទៅឱ្យអ្នកផ្សេងនោះទេ ហើយបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅរួចហើយ។