(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតចំនួន១០ឃ្លាថ្មីទៀត មកចែកជូនមិត្តអ្នកអានសម្រាប់សប្ដាហ៍ថ្មីនេះ អមជាមួយរូបភាពរបស់មេដឹកនាំ និងបុគ្គលល្បីៗ។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ នយោបាយ ជាសង្គ្រាមដែលមិនបង្ហូរឈាម, តែសង្គ្រាម គឺជានយោបាយដែលត្រូវបង្ហូរឈាម។ លោកប្រធាន ម៉ៅ សេទុង មេដឹកនាំចិនកុម្មុយនីស្ត។

២៖ ត្រចៀករបស់អ្នកដឹកនាំ ត្រូវត្រៀមចាំស្ដាប់សំឡេងរបស់ប្រជាជនជាប្រចាំ។ លោក ថូម៉ាស វូដត្រ័រ វីលសុន ប្រធានាធិបតីទី២៨ របស់សហរដ្ឋអាមេរិក។

៣៖ គ្មានប្រទេសណាមួយអាចអភិវឌ្ឍន៍ទៅមុខបានឡើយ ទាល់តែប្រជាជនមានចំណេះដឹងជាមុនសិន។ លោក ណេលសុន ម៉ុងដេឡា មេដឹកនាំអាហ្វ្រិកខាងត្បូង។

៤៖ បើអ្នកដឹកនាំត្រូវតាមគុណធម៌ តើមានអ្នកណានឹងហ៊ានបំពានគុណធម៌។ លោក ខុង ជឺ ទស្សនវិទូបុរាណចិន។

៥៖ ខ្ញុំគិតថាកិច្ចការដំបូងរបស់សង្គម គឺយុត្តិធម៌។ លោក ហាមីតុន សិល្បករអាមេរិក។

៦៖ ចាញ់ឈ្នះជារឿងធម្មតា, បរាជ័យមិនគួរឱ្យខ្លាចទេ ខ្លាចជាងគេគឺចិត្តបរាជ័យ។ ព្រះអង្គម្ចាស់អ៊ួយ ឆាវ ឆាវ។

៧៖ អ្នកឆ្លាត ទទួលយកការពិត, អ្នកល្ងង់ ដណ្ដើមកេរ្តិ៍ឈ្មោះ។ ទីប្រឹក្សាអ៊ួយឆាវ ស៊ឺ ម៉ាអ៊ី។

៨៖ ថ្នាំល្អរសល្វីង តែអាចព្យាបាលបាន, សម្ដីស្មោះមិនពិរោះ តែមានប្រយោជន៍។ វ៉ាង ឡី ជាមេកងនៅក្រុងអ៊ីចូវរបស់ស្ដេចត្រាញ់ លាវ ចាង (ត្រូវជាសាច់ញាតិ លាវ ប៉ី)។

៩៖ មនុស្សដែលពិការពិតប្រាដក គឺមនុស្សដែលអង្គុយចាំតែរិះគន់គេ។ លោក ដាន ឡុក អ្នកជំនួញជនជាតិហុងកុង។

១០៖ ប្រសិនបើអ្នកនិយាយប្រាប់មនុស្សរាល់គ្នាថា អ្នកខ្លាំង នោះការពិតអ្នកមិនមែនជាអ្នកខ្លាំងពិតប្រាដកទេ។ លោកស្រី ម៉ាហ្គារ៉េត ថាច់ឆឺរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស៕