(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកសន្តិសុខ និងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន២នាក់ប្តីប្រពន្ធ នៅក្នុងបន្ទប់ជួល រួមទាំងឆែកឆេររកឃើញគ្រឿងញៀន១១កញ្ចប់ និងវត្ថុតាងផ្សេងទៀតផងដែរ។

ការឃាត់ខ្លួនជនសង្ស័យខាងនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សុខ បញ្ញា នាយរងផ្នែកនគរបាលសន្តិសុខ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ។

លោកបន្តថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕