(ភ្នំពេញ)៖ លោកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានប្រកាសឲ្យអតិថិជនគូស្វាមីភរិយាថ្មីទាំងអស់ ត្រៀមសន្លឹកឆ្នោត ដើម្បីធ្វើការផ្ទៀងផ្ទាត់ ជាមួយលទ្ធផលនៃការចាប់រង្វាន់ជាច្រើនរង្វាន់ នៅរាត្រីថ្ងៃសុក្រ ទី១ និងថ្ងៃសៅរ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ពីម៉ោង៨រហូតដល់ ម៉ោង១១យប់ ក្នុងកម្មវិធីប្រគំតន្រ្តី Rock the Nation របស់ស្រាបៀរកម្ពុជា។

កម្មវិធីនេះ នឹងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជាទាំង២រាត្រី និងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស នៅរាត្រីទី២ខាងមុខនេះផងដែរ រាល់វគ្គសម្រាកបន្ទាប់ពីការសម្តែងរបស់តារាចម្រៀងនីមួយៗ។

លោកបានបន្តទៀតថា «ចំនួនរង្វាន់ដែលនឹងត្រូវចាប់លើកទី១នេះ មានរហូតទៅដល់៤៩៥ រង្វាន់ឯណោះ ក្នុងនោះរួមមានរង្វាន់ប្រាក់សុទ្ធ ៥,០០០ដុល្លារ ចំនួន៩រង្វាន់, ប្រាក់សុទ្ធ ១,០០០ដុល្លារ ចំនួន៣៦រង្វាន់, ម៉ាស៊ីនបោកខោអាវ ចំនួន៩០រង្វាន់, ម៉ាស៊ីនត្រជាក់ ចំនួន១៨០រង្វាន់ និងទូរទស្សន៍ ៣២អ៊ីង ចំនួន១៨០រង្វាន់ សម្រាប់គូរស្វាមីភរិយាថ្មី ដែលមានសំណាងចំនួន៤៩៥គូ ទូទាំងកម្ពុជា»

លោកអគ្គនាយក ក៏សូមដាស់តឿន ដល់អតិថិជនចូលរួមផ្ទៀងផ្ទាត់ទាំងអស់គ្នា ដើម្បីទទួលយកនូវភាពសប្បាយរីករាយ ពីលទ្ធផលនៃការឈ្នះរង្វាន់ណាមួយខាងលើនេះ ហើយលោកសូមថ្លែងអំណរគុណដល់គូរស្វាមីភរិយាថ្មីទាំងអស់ ដែលបានគាំទ្រ និងជាវស្រាបៀរកម្ពុជា ឬផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស សម្រាប់ទទួលទទួលភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ និងសូមជូនពរគ្រួសារថ្មី រកទទួលមានបានទាំងអស់គ្នា។

លោកក៏បានបញ្ជាក់ការប្រកាសរបស់ខ្លួនទៅកាន់គូរស្នេហ៍ និងអាណាព្យាបាល ដែលកំពុងរៀបចំផែនការសម្រាប់អាពាហ៍ពិពាហ៍របស់ខ្លួន ឬកូនប្រុសស្រី លោក លោកស្រី នាពេលឆាប់ៗខាងមុខនេះ សូមជ្រើសរើសយកស្រាបៀរកម្ពុជា ឬស្រាបៀរទឹកខ្មៅស្តោតបាលីប្លេក និងផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស សម្រាប់ភ្ញៀវអាពាហ៍ពិពាហ៍របស់លោកអ្នក ព្រោះលោកអ្នកអាចនឹងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ណាមួយខាងលើនេះ ដើម្បីជាទុន ឬអនុស្សាវរីយ៍ សម្រាប់ការចាប់ផ្តើមគ្រួសារថ្មីរបស់លោកអ្នក។

សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការចាប់រង្វាន់នេះ ក៏នឹងចេញផ្សាយនៅលើទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជា ហ្វេសប៊ុកទឹកក្រូចអាយស៍កូឡា សារព័ត៌មាន Fresh News និងសា្ថប័នសារព័ត៌មានមួយចំនួនទៀត បន្ទាប់ពីចេញលទ្ធផលជាផ្លូវការ ។

រីឯរង្វាន់សរុប សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ទាំងមូលនេះ មានរហូតទៅដល់ ២,៤៧៥ រង្វាន់ឯណោះ ដែលក្នុងនោះរួមមានប្រាក់សុទ្ធ ៥,០០០ដុល្លារ ចំនួន៤៥រង្វាន់ ប្រាក់សុទ្ធ ១,០០០ដុល្លារ ចំនួន១៨០រង្វាន់, ម៉ាស៊ីនបោកខោអាវ ចំនួន៤៥០រង្វាន់, ម៉ាស៊ីនត្រជាក់ ចំនួន៩០០រង្វាន់ ទូរទស្សន៍៣២អ៊ីង ចំនួន៩០០រង្វាន់។

ហើយដើម្បីមានឱកាសចូលរួមឈ្នះរង្វាន់ទាំងអស់នេះ លោកអ្នកគ្រាន់តែជាវស្រាបៀរកម្ពុជា ឬស្រាបៀរទឹកខ្មៅស្តោតបាលីប្លេក និងផលិតផលភេសជ្ជៈខ្មែរ ប៊ែវើរីជីស នូវចំនួនកញ្ចប់សម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក នោះសន្លឹកឆ្នោតជាច្រើនសន្លឹកនឹងផ្តល់ជូនលោកអ្នក។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕