(ភ្នំពេញ)៖ ខណៈរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរបាន និងកំពុងពួតដៃគ្នាក្នុង«ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បី ឆ្លើយតបទៅនឹងគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ និងពង្រីកមិត្តភាពខាងក្រៅ ក្នុងស្មារតីឯករាជ្យ មិនចំណុះ និងមិនឱនក្បាលចំពោះបរទេសណាមួយ ហើយក៏មិនយកអធិបតេយ្យភាព ជាតិទៅប្តូរនឹងជំនួយបរទេស ជនក្បត់ជាតិតពីកូនដល់ឪ សម រង្ស៊ី កំពុងបន្តផែនការបំផ្លាញ កម្ពុជាទាំងការចំណាយលុយរាប់សែនដុល្លារជួលបរទេសបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងទៅលុតជង្គង់អង្វរបរទេសដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។

សម រង្ស៊ី បានប្រកាសដោយមោទនភាពថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជាដោយចាប់ផ្តើមពីការដាក់ពន្ធលើផលិតផលអង្កររបស់កម្ពុជាគឺជាវិធានការត្រឹមត្រូវ និងអាចទទួលយកបាន ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុប ជាពិសេសអ្នកនយោបាយមួយចំនួនរបស់សហភាពអឺរ៉ុបដែលមាននិន្នាការប្រឆាំងដូចខ្លួន និងពោរពេញដោយរបៀបវារៈនយោបាយទុច្ចរឹតនៅពីក្រោយខ្នង បន្តដកប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលសម្លៀកបំពាក់ ស្បៀកជើង និងផលិតផលរបស់កម្ពុជានាំចូលទៅសហភាពអឺរ៉ុបបន្ថែមទៀត។ នេះគឺជាចរិតក្បត់ជាតិ ក្បត់ប្រជាជន និងបំផ្លាញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិត សម រង្ស៊ី ដែលគេមើល ឃើញថា សម រង្ស៊ី កំពុងរងគ្រោះដោយការប្រតិកម្មនយោបាយ ព្រោះតែក្តីអស់សង្ឃឹមនិងការឈានដល់ទីបញ្ចប់ នៃជីវិតនយោបាយរបស់ខ្លូន។

ភាពអស់សង្ឃឹមដែលមិនអាចស្រោចស្រង់កេរ្តិ៍ឈ្មោះខ្លួនពីជនក្បត់ជាតិបានមុននឹងស្លាប់ ហើយដោយសារតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរព្រោះបរាជ័យចាស់វស្សាក្នុងការប្រកួតនយោបាយ ហើយមិនដែលឈ្នះលើយុទ្ធសាស្ត្រ និងវិធីសាស្ត្រនយោបាយលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ មានតែឡាំប៉ា និងធ្វើថៅកែបាតុកម្ម ប្រមូលស្រោមសំបុត្រដាក់ថៅប៉ៅខ្លួន។

តាមការស្តាប់សម្តី និងសកម្មភាព សម រង្ស៊ី គួរតែត្រូវបញ្ជូនទៅមន្ទីរពេទ្យរោគចិត្តហើយដើម្បីព្យាបាលកុំឱ្យអ្នកមានជំងឺផ្លូវចិត្តរូបនេះដែលពោរពេញទៅដោយគំនុំសងសឹកបង្កផលប៉ះពាល់ដល់ កិត្តិយសជាតិ បំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាបន្តទៅទៀត ខណៈ សម រង្ស៊ី កំពុងឆ្កួតវង្វេងនឹងជ័យជម្នះក្នុងក្អមបែកនៃខ្មោចបក្សសង្គ្រោះជាតិ។

អំនួតបានធ្វើប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះកើតចេញពីបក្សប្រហារដំណ្តើមអំណាច និងការគ្រប់គ្រងខ្មោចបក្សពី កឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ ឃុបឃិបជាមួយបរទសបំផ្លាញកម្ពុជា ឆ្កួតវង្វេង និងកាន់តែសាហាវឃោរឃៅលើផ្លូវនយោបាយក្នុងការសម្លាប់ជាតិខ្លួនឯង បំផ្លាញសេដ្ឋកិច្ចជាតិ និងបំផ្លាញជីវភាពគ្រួសារ និងមុខរបរពលរដ្ឋខ្មែរ យកអធិបតេយ្យភាពជាតិខ្មែរដាក់ ក្រោមបាតជើងបរទេស បម្រើផលប្រយោជន៍បរទេសដោយឥតអៀនខ្មាស។

ចាប់តាំងពីឈានជើងនយោបាយកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ សម រង្ស៊ី បានធ្វើនយោបាយបែបប្រជោបាយនិយមដោយបំផ្លាញជាតិ និងញុះញង់ឱ្យប្រជាជនងើប បះបោរប្រឆាំង នឹងរដ្ឋអំណាច រើសអើងប្រកាន់ពូជសាសន៍ ប្រកាន់វណ្ណៈ និងមានកំហឹងវណ្ណៈរវាងអ្នកមាននិងអ្នកក្ររហូតដល់ត្រូវអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហ ប្រជាជាតិនៅកម្ពុជាព្រមាន សម រង្ស៊ី កុំឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍វៀតណាមជាដើម។ សម រង្ស៊ី ប្រើនយោបាយបំផ្លាញសន្តិភាព និងការអភិវឌ្ឍដើម្បីរំសាយគំនុំសងសឹកគ្រួសារក្បត់ជាតិខ្លួន។

តើ សម រង្ស៊ី គ្មានយុទ្ធសាស្ត្រ ឬផ្លូវនយោបាយផ្សេងក្រៅពីធ្វើសត្រូវប្រជាជន សត្រូវសន្តិភាព សត្រូវការអភិវឌ្ឍដើម្បីបំពេញការយល់សប្តិធ្វើនាយករដ្ឋមន្ត្រីរបស់ខ្លួនដើម្បីបំពេញមហិច្ឆតាអំណាច របស់ខ្លួនទេឬ បានជាគិតតែពីធ្វើនយោបាយបំផ្លាញជាតិ និងប្រជាជន ធ្វើប្រជោបាយនិយម ញុះញង់ ធ្វើឱ្យជាតិនិងប្រជាជនក្តីក្រហល់ក្រហាយនឹងទង្វើខ្វះគុណធម៌ជាតិនិយមរបស់ខ្លួនដូច្នេះ? រហូត មកទល់ពេលនេះ គ្មានអ្វីចម្លែកឡើយ ផ្លូវដែល សម រង្ស៊ី មើលឃើញថាអាចជួយរុញច្រានខ្លួនឆ្ពោះទៅរកអំណាចបាន គឺមានតែតាមផ្លូវមិនប្រជាធិបតេយ្យតែប៉ុណ្ណោះ ពោលគឺមិនតាមផ្លូវបោះឆ្នោតដោយប្រជាពលរដ្ឋឡើយ គឺព្យាយាមប្រើការញុះញង់ បង្កចលាចល បំផ្ទុះបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្រោមការគាំទ្ររបស់ចៅហ្វាយនាយបរទេស របស់ខ្លួនដែលសំឡឹងឃើញផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក។

ការជ្រើសរើសយកវិធីឡើងកាន់អំណាចមិនតាមប្រជាធិបតេយ្យរបស់ សម រង្ស៊ី នេះព្រោះអ្នកនយោបាយអង្ករកំប៉ុងរូបនេះបានបរាជ័យរហូតក្នុងការប្រកួតប្រជែងដណ្តើមអំណាច តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តម្លភាពនាពេលកន្លងទៅ។

ជាសត្យានុម័ត សម រង្ស៊ី មិនអាចឈ្នះការបោះឆ្នោតបានឡើយ ហើយជាពិសេសមិនអាចឈ្នះការប្រកួតជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានឡើយព្រោះសម រង្ស៊ី ជាតួអង្គបំផ្លាញជាតិ ក្បត់ជាតិ និងជាសត្រូវប្រជាជន មិនអាចឈ្នះតួអង្គសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនដែលជាតួអង្គសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីក្រញាំដៃរបប វាលពិឃាតខ្មែរក្រហម ពន្លត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា នាំយកសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី។ បាតដៃ សម រង្ស៊ី ប្រហាក់ទៅដោយឈាមសកម្មជនរបស់ខ្លួន ដែលសម រង្ស៊ី បានប្រើជីវិតរបស់ពួកគាត់ និងពលរដ្ឋស្លូតត្រង់ផ្សេងទៀតដើម្បីបង្កបញ្ហា រុញឱ្យពួកគេប្រឈមមុខជាមួយសមត្ថកិច្ចបង្កការថ្នាំងថ្នាក់ក្នុងចំណោមពលរដ្ឋ ដុតកំហឹងក្នុងចំណោមពលរដ្ឋខ្មែរឱ្យខឹងសម្បារនឹងសមត្ថកិច្ច ស្អប់បើនិងចងកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដើម្បីធ្វើជាស្ពានអំណាចរបស់ខ្លួន។

បាតដៃ សម រង្ស៊ី ពោរពេញទៅដោយការបំផ្លាញជាតិ និងក្បត់ជាតិព្រោះមួយជីវិតនយោបាយរបស់ ទណ្ឌិតក្បត់ជាតិរូបនេះបានធ្វើនយោបាយដោយអំពាវនាវកុំឱ្យបរទេសមកវិនិយោគទុននៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំផ្តល់ជំនួយដល់កម្ពុជា ដែលជាការធ្វើនយោបាយសម្លាប់ជាតិនិងប្រជាជន។ នេះជាការដើរបញ្ច្រាស់ទិសពីបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ការប៉ុនប៉ងចង់ផ្តួលរំលំតាមផ្លូវមិនប្រជាធិបតេយ្យគឺជាការប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោតស្ទើរមួយប្រទេស ដែលបានបង្ហាញឆន្ទៈជ្រើសរើសមេដឹកនាំខ្លួនតាមរយៈសន្លឹកឆ្នោត និងការបោះឆ្នោត ហើយពលរស្ឋ ៨៣,០២% ដែលទៅបោះឆ្នោត ហើយពលរស្ឋខ្មែរជិត ៥ លាននាក់ក្នុងចំណោមអ្នកទៅបោះឆ្នោតបានគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យបន្តទៀត។ ចំណែក សម រង្ស៊ី និងគូកនបាននិង កំពុងដើរផ្ទុយពីគោលការណ៍ ប្រជាធិបតេយ្យដែលខ្លួនតែងតែច្រៀងគ្រប់ពេលនោះ។

ដូច្នេះអ្វីដែល សម រង្ស៊ី និងគូកនបាននិងកំពុងធ្វើគឺជាការបំផ្លាញជាតិ និងប្រជាជនកម្ពុជា បំផ្លាញសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានមកដោយលំបាក និងឆ្លងកាត់ការលះបង់បូជា អាយុជីវិតរបស់មនុស្សរាប់លាននាក់ក្នុងសង្គ្រាមជិតបីទសវត្សរ៍។ កាលដែល សម រង្ស៊ី និយាយថាខ្លួនសុខចិត្តលះបង់ជីវិតដើម្បីសង្គ្រោះជាតិ នៅពេលដែលកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋបាននិងកំពុងរីករាយសោមនស្សនឹងផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះគឺគ្រាន់តែជាអ្នកក្លាហានគង់ហ៊ាន ចេះច្រៀងចម្រៀងថា«ក្របីៗ ស៊ីស្រូវ បងមិនសូវៗហ៊ានដេញ ក្របីៗដើរចេញ បងដេញៗឱ្យស្រីមើល»។

ពេលនេះគឺមនុស្សចង្រៃជាតិដូច សម រង្ស៊ី នេះគ្មានតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជាឡើយ ប៉ុន្តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ចំពោះបទល្មើសដែលទណ្ឌិតរូបនេះបានប្រព្រឹត្ត ហើយខ្នោះនិងគុក កម្លាំងសមត្ថកិច្ចក៏បានត្រៀមរួចជាស្រេចដែរដើម្បីស្វាគមន៍អ្នកក្លាហានគង់ហ៊ាន សម រង្ស៊ី មកចូលគុក ប្រសិនបើក្លាហានពិតប្រាកដមែននោះ។ ប៉ុន្តែទាល់តែយូរហស់បាន សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញ កុំនិយាយដល់ការលះបង់ជីវិត បើត្រឹមតែគុក សម រង្ស៊ី មិនទាំងហ៊ានជាប់ផងហ្នឹង! (Sic!)

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩