(ភ្នំពេញ)៖ ថ្មីៗនេះ Electronic World បានជម្រាបត្រួសៗរួចមកហើយអំពីម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប LG TwinWash (ម៉ាស៊ីនភ្លោះ) ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។

នៅពេលនេះ បង្ហាញអំពីលក្ខណៈសម្បត្តិលម្អិត របស់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash សូមអញ្ជើញតាមដានដូចខាងក្រោម៖

១៖ Brand New Ergonomic Design៖

LG TwinWash មានរាងតូចល្មម ដែលងាយស្រួលក្នុងការទុកដាក់ក្នុងគេហដ្ឋាន។ ការរចនាម៉ូតថ្មី ងាយស្រួលទាំងការបើកបិទ មានសន្ទះកញ្ចក់មកជាមួយ ដែលអាចមើលឃើញការបោកគក់ខាងក្នុង។ កន្លែងដាក់សំលៀកបំពាក់ ​ហើយកន្លែងដាក់ទឹកសាប៊ូ និងទឹកក្រអូបក៏កាន់តែធំ និងងាយស្រួលជាងមុន ។

Separate Wash៖ អាចបោកសំលៀកបំពាក់ដាច់ដោយឡែកពីគ្នា ដោយដាក់ឲ្យដំណើរការក្នុងពេលតែមួយ (ខ្លាចចូលពណ៌គ្នា មិនបាច់ពិបាកបោក២ ​ទៅ៣ដង)

Time Saving៖ ចំណេញពេលវេលាច្រើនជាងមុន ​(ការបោកគក់ប្រើពេលតិច និងមិនបាច់ហត់មកចុចបញ្ជាដោយផ្ទាល់)

២៖ TurboWash 20

* ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលលាងសម្អាតបានស្អាតល្អ និងមិនធ្វើអោយខូចសាច់ក្រណាត់។​

* ទាំងមុខងារ ​Twin Spray + Atomizing Spray អាចសន្សំពេលវេលាបោកគក់បានដល់ទៅ ​៣០នាទី សម្រាប់ការបោកគក់ម្តងៗ។

៣៖ TrueSteam

មុខងារនេះ អាចកម្ចាត់មេរោគបាក់តេរី ពីសំលៀកបំពាក់បានរហូតដល់៩៩% និងកំចាត់ស្នាមប្រលាក់ ជ្រីវជ្រួញលើសម្លៀកបំពាក់ក្នុងរយៈពេល២០នាទី។​​​​​​​​​​​​​​​​

៤៖ Inverter Direct Drive

LG TwinWash បំពាក់ដោយប្រព័ន្ធម៉ូទ័រ Inverter Direct Drive (មិនប្រើខ្សែពាន) ដែលមានរំញ័រតិច និងសម្លេងស្ងាត់ល្អ មានប្រសិទ្ធិភាពទ្វេរដង ដែលធ្វើឲ្យកាន់តែប្រសើរឡើង ក្នុងការបោកគក់ និងសន្សំសំចៃថាមពលអគ្គិសនី ព្រមទាំងមានការធានារយៈពេល ១០ឆ្នាំ។

៥៖ 6 Motions Direct Drive

បង្វិលសម្អាតសាច់ក្រណាត់បាន ៦ចលនាផ្សេងគ្នា ដូចជាបង្វិលចុះឡើង ស្រាយក្រណាត់មិនឲ្យរមូលចូលគ្នា សម្អាតក្អែលដែលមាននៅខាងក្នុង ក្រវីក្រណាត់ថ្នមៗ បន្ថែមកម្លាំងបោកគក់ និងច្រោះយកសាប៊ូចេញ។ លោកអ្នកក៏អាចប្រើប្រាស់មុខងារ Auto Pre-Wash ដែលជាមុខងារពិសេសសម្អាតស្នាមប្រឡាក់ លើសម្លៀកបំពាក់ដោយមិនចាំបាច់ប្រើសាប៊ូ។

៦៖ Smart ThinQ

Smart ThinQ ទំនើបឆ្លាតវ័យ ដែលលោកអ្នកអាចគ្រប់គ្រងវាតាមរយៈពាក្យបញ្ជាសម្លេង ឬតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់អ្នក (Smart Phone)។ វាមានសមត្ថភាព អាចលោកអ្នកអាចធ្វើការបញ្ជារឲ្យដំណើរការបោកគក់ បិទបើកប្រព័ន្ធភ្លើងជាដើម ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បើទោះជាលោកអ្នកកំពុងនៅកន្លែងធ្វើការ កំពុងដើរផ្សារ ឬធ្វើកិច្ចការងារផ្សេងៗនៅខាងក្រៅផ្ទះ ក៏ការបោកគក់សម្លៀកបំពាក់លោកអ្នកនៅតែដំណើរការ និងបញ្ជប់រួចរាល់តាំពេលវេលាដែលអ្នកចង់បាន។

Smart Diagnosis™:៖ លោកអ្នកអាចដឹងពីបញ្ហាផ្សេងៗរបស់ម៉ាស៊ីនភ្លាមៗ ដែលនឹងបង្ហាញលើទូរស័ព្ទដៃ ដោយមិនចាំបាច់រង់ចាំអ្នកបច្ចេកទេសមកត្រូតពិនិត្យ។
រាល់មានបញ្ហាអ្វីវានឹងធ្វើការជួសជុលដោយខ្លួនឯង ដោយមិនបាច់ខលទៅជាងជួសជុលមកត្រួតពិនិត្យ ​គឺវានឹងបញ្ជាក់ប្រាប់ពីបញ្ហាភ្លាមៗនៅក្នុងកម្មវិធីទូរស័ព្ទដៃតែម្តង។

ពិតជាពិសេសណាស់សម្រាប់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash នេះ និងពិតជាសាកសម សម្រាប់គ្រួសារទាន់សម័យ ដែលធ្វើឲ្យជីវិតវិវត្តន៍ទៅរកភាពកាន់តែប្រសើរ៕