(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន Fantasea Aquarium by AIA គឺជាពិភពត្រីបាតសមុទ្រ ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា នឹងបញ្ចុះតម្លៃសំបុត្រពិសេស សម្រាប់កុមារត្រឹមតែ៤ដុល្លារ និងមនុស្សចាស់ត្រឹមតែ៥ដុល្លារ ប៉ុណ្ណោះសម្រាប់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដែលមិនមែនថ្ងៃបុណ្យ។

កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបានអាំងប៉ាវផ្សងសំណាងឈ្នះ១០០ភាគរយ ដែលមានដូចជា១ដុល្លារ សំបុត្រចូលទស្សនាដោយឥតគិតថ្លៃ រង្វាន់ជាច្រើនទៀតពី ក្រុមហ៊ុនធានារ៉ាប់រង AIA និងក្រុមហ៊ុនកូកាកូឡា ដូចជា៖ កាបូប ប្រតិទិន ឆ័ត្រ ប៊ិចសៀវភៅ សម្រាប់រាល់ការចំណាយចាប់ពី ៥ដុល្លារឡើងទៅ។

Fantasea Aquarium by AIA មានទីតាំងនៅផ្សារ AEON2 សែនសុខ ដែលមានប្រភេទសត្វសមុទ្រជាច្រើនប្រភេទដូចជា៖ ត្រីនីម៉ូ, ដូរី, ត្រីមានពិស, ត្រីកំពត, ឆ្លាម, បបែល, អណ្តើក, ត្រីស៊ីមនុស្ស ដែលមានប្រភពដើមពីជុំវិញពិភពលោកដូចជា មហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រឥណ្ឌា សមុទ្រក្រហម សមុទ្រអាត្លង់ទិក ទន្លេអាម៉ាហ្សូន ទន្លេមេគង្គ និងសត្វល្មូនប្លែកៗស្អាតជាច្រើន ដូចជាពស់ស ពស់សលឿង ពស់ក្រហម បង្គួយយកបៃតង និងក្រហម តុកកែអណ្តាតខៀវ និងសត្វផ្សេងៗជាច្រើនទៀត។

ដូច្នេះសម្រាប់ប្រជាពលខ្មែរ ដែលមានបំណងចង់ទស្សនាប្រភេទសត្វទាំងនេះ មិនចាំបាច់ ជិះយន្តហោះទៅមើលនៅក្រៅប្រទេសក៏បានដែរ គឺអាចអញ្ជើញទៅទស្សនាបានទាំងអស់គ្នា ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនោះទេ។

លោកមិនត្រឹមតែបានឃើញ សត្វប្លែកៗមកពីជំវិញពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានទទួលចំណេះដឹងថ្មីៗ ពី Guide ដែលនឹងពន្យល់បង្ហាញអំពីប្រភេទសត្វ ប្រភពដើម ការរស់នៅ របៀបរកចំនី ការបន្តពូជ ចំណុចពិសេសៗវា ដែលមានសត្វមួយចំនួនមានចំនុចពិសេសស្ទើរតែមិនជឿ។ ឧទារណ៍ សត្វឆ្លាម ក្នុងមួយជីវិតដូចដុះធ្មេញថ្មីរហូតដល់ទៅ៣០,០០០ធ្មេញ ព័ត៌មានអស់ទាំងនេះនឹងត្រូវផ្តល់ជូនដោយ Guide នៅ Fantasea Aquarium by AIA។ កុំភ្លេចជួបគ្នានៅផ្សារទំនើប AEON Mall សែនសុខ ជាន់ទី១៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://www.facebook.com/fantaseaaquarium/