(ភ្នំពេញ)៖ ដើម្បីចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណី​យដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅជំរុញ និងពង្រឹងការរៀបចំ និងគុណភាពសេវាកម្ម​បង្គន់​សាធារណៈ​កម្ពុជា នៅ​ទូទាំងប្រទេសកម្ពុជា ប្រកប​ដោ​យបរិស្ថានស្អាត អនាម័យ ផាសុកភាព និងជាទីពេញចិត្ត​របស់ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញ​នូវចលនាប្រឡងប្រណាំង «បង្គន់​សាធារណៈកម្ពុជា» លើកទី១។

ចលនាប្រឡងប្រណាំង «បង្គន់​សាធារណៈកម្ពុជា» លើកទី១ តម្រូវឱ្យ គ្រប់បេក្ខភាពបង្គន់​សាធារណៈ ដែល​គ្រប់គ្រងដោយ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ (បង្គន់នៅតាមទីកន្លែងសាធារណៈ សួនច្បារ ដងផ្លូវ ផ្សាររដ្ឋ ចំណតរថយន្ដសាធារណៈ​...) និងបង្គន់សាធារណៈ ដែលគ្រប់គ្រងដោយឯកជន (បង្គន់នៅតាមផ្សារទំនើប ចំណតរថយន្ដឯក​ជន ស្ថានីយ៍ប្រេង​ឥន្ទនៈ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលប្រើប្រាស់ដោយសាធារណជន ឬ ភ្ញៀវ​ទេសចរ​) ចូលរួមឲ្យបានសកម្ម។

 ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលជ័លលាភីចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ដែលនឹងព្រឹត្តទៅនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិតម្លៃទីក្រុងស្អាត បានស្នេីក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត លោក លោកស្រី អភិបាលក្រុង/ខណ្ឌ អាចជ្រើសរើសបង្គន់សាធារណៈណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមក្នុងចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ព្រមទាំងភ្ជាប់មកជាមួយនូវ៖

១៖ ពាក្យស្នើសុំចូលរួមប្រឡងប្រណាំង Online។ អ្នកគ្រប់គ្រងបង្គន់សាធារណៈទាំងអស់ អាចចូលរួមចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ដោយគ្រាន់តែចុះឈ្មោះ​តាម​រយៈ៖ តំណភ្ជាប់ (Link)៖ http://pt.cambodiacleanup.com/owner/create

២៖ រួចបំពេញតារាងត្រួតពិនិត្យលើការវាយតម្លៃបង្គន់សាធារណៈកម្ពុជា

៣៖ ភ្ជាប់ឯកសារ និងរូបភាពពាក់ព័ន្ធរបស់បេក្ខភាពបង្គន់សាធារណៈ លេី ប្រពន្ធអនឡាញតែម្តង (នីតិវិធីដូភ្ជាប់ខាងក្រោម)៕