(បន្ទាយមានជ័យ)៖ លោកឧកញ៉ា ហង្ស ស៊ីផា ក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានច្រានចោលនូវការចោទប្រកាន់រូបគាត់ នៅតាមបណ្តាញសង្គម Faccbook ដោយបរិហាកេរ្តិ៍ថា រូបលោកជាអ្នកនៅពីក្រោយខ្នងរឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៤គ្រួសារ ជាមួយប្រជាពលរដ្ឋចំនួន១៧៣គ្រួសារ ស្ថិតនៅភូមិអូរស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកឧកញ៉ា ហង្ស ស៊ីផា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានចុះមកដល់ទីតាំងដីជាមួយភាគីម្ខាងទៀតដែលបានបរិហារកេរ្តិ៍ថារូបលោកនៅពីក្រោយខ្នងប្រជាពលរដ្ឋចំនួន១៧៣គ្រួសារ ស្ថិតនៅភូមិអូរស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែម្តង។ លោកឧញ៉ា ហង្ស ស៊ីផា បានថ្លែង​ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ថ្មីៗនេះ បានបណ្តាញសង្គមហ្វេសបុក និងសារព័ត៌មាន ក្នុងស្រុកមួយចំនួនថា រូបលោកជាអ្នកកាងនៅក្រោយខ្នង ឱ្យប្រជាពលរដ្ឋចំនួន១៧៣គ្រួសារ ប៉ះពាល់ទំនាស់រវាងប្រជាពលរដ្ឋ ចំនួន១៤គ្រួសារ ទំហំដីចំនួន២៩៣.៤ហិតា ស្ថិតនៅភូមិអូរស្វាយ ភូមិថ្មី ភូមិកាប់ចោរ ស្ថិតក្នុងឃុំភូមិថ្មី និងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ»

លោកបានបន្តទៀតថា «បញ្ហាទាំងអស់នេះខ្ញុំមិនដឹងទេ ដោយកន្លងលោកបានបើករថយន្តកាត់មុខតុលាការខេត្តបន្ទាយមានជ័យ ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ អង្គុយ ខ្លះឈរ ស្រក់ទឹកភ្នែក លោកឃើញដូច្នោះក៏បានចុះសាកសួរ និងបានសួរនាំក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នា និងក្នុងនាមជាសប្បុរសធម៌ ដោយពួកគាត់ថា កូនខ្ញុំត្រូវបានគេចាប់ចូលតុលាការខេត្ត ដោយគ្មានអ្នកជួយទេ ពាក់ព័ន្ធរឿងគេចោទប្រកាន់ថា វាយកម្ទេចចោលត្រាក់ទ័រ មិនមានភស្តុតាង និងគ្មានការពិត»

លោកបានបញ្ជាក់ថា ភ្លាមៗនោះលោកក៏បានទាក់ទងទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចង់ដឹងរឿងអ្វីឱ្យបានច្បាស់លាស់ និងចង់ដឹងថា រឿងអ្វីខ្លះដោយភ្លាមនោះខាងសាលាដំបូងខេត្តប្រាប់ថា ពាក់ព័ន្ធរឿងគេចោទប្រកាន់ វាយកម្ទេចចោលត្រាក់ទ័ររបស់ប្រជាកសិករម្នាក់។

លោកបន្ថែមថា ដោយឃើញភាពស្រណោះ និងអាណិត ហើយប្រជាពលរដ្ឋក៏នាំគ្នា មកខាងមុខតុលាការ នឹងធ្វើការធានាអះអាង លើពលរដ្ឋម្នាក់ត្រូវបានចាប់ខ្លួន និងធ្វើកិច្ចសន្យាជាមួយសាលាដំបូងខេត្ត សុំឱ្យនៅក្រៅឃុំបណ្តុះអាសន្ន បើមានដីការកោះហៅ គឺមកភ្លាម។

លោកឧកញ៉ា ហង្ស ស៊ីផា ក៏បានអំពាវនាដល់ក្រុមអ្នកសារព័ត៌មាន និងក្រុមបណ្តាញសង្គមហ្វេសបុកទាំងអស់ថា មុនបង្ហោះនឹងមុនសរសេរព័ត៌មាន ត្រូវសាកសួរនាំពីម្ចាំងទៅម្ខាំង កុំយកសម្តីសម្អាងតែម្ខាំងឱ្យសោះ ដែលបង្កប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ ដើម្បីឱ្យមានតម្លាភាព ភាគីទាំងសងខាងទើបជាភាពត្រឹមត្រូវ អរគុណជូនពរក្នុងឱកាសឆ្នាំថ្មី ជាតិខ្មែរយើងខាងមុខនេះ សូមឱ្យអ្នកដែលមានឆន្ទៈ ដើម្បីសង្គមជាតិ សូមឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ។

ជាមួយគ្នានេះដែរ លោក វ៉ាន សារឿន រស់នៅភូមិស្វាយ ឃុំ ស្រុកថ្មពួក ជាអ្នកបរិហារកេរ្តិ៍ដល់លោកឧកញ៉ាហង្ស ស៊ីផា បានប្រាប់ថា «ខ្ញុំជាអ្នកស៊ីឈ្នួល ជួលដីពីប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានទីលំនៅអ្នកនៅស្រុកថ្មពួកផង ខ្លះនៅភ្នំពេញផង ខ្ញុំសូមទោសជាសាធារណជនទាំងអស់ ដោយចោទប្រកាន់ ដោយខ្លួនបានផ្តល់ព័ត៌មាន ទៅឱ្យក្រុមអ្នកសារព័ត៌មាន១ក្រុមក្នុងស្រុកថាលោកឧកញ៉ា ហង្ស ស៊ីផា និងអ្នកមានអំណាចជាអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋចំនួន១៧៣គ្រួសារ បានអន្តរាគមន៍ រហូតជ្រុលពាក្យសំដី មិនការពិតជាការយល់ច្រឡំទេ ខ្ញុំសូមអភ័យទោសលោកឧកញ៉ា និងសាធារណៈជនរួមជាតិផងដែរ»។

ទន្ទឹមនឹងនេះលោក ប៊ុន វាសនា ជាមេឃុំភូមិថ្មី បានចូលរួមដឹងឮ និងបង្ហាញវត្តមានដោយសារប្រជាពលរដ្ឋមួយចំនួនខាងលើនេះ មានលោក វ៉ាន សាវឿន ពាក់ព័ន្ធបញ្ហាវីដេអូឃ្លីប នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បាននិយាយប៉ះពាល់សេចត្តីថ្លៃថ្នូរ លោកឧកញ៉ា ហង្ស ស៊ីផា ក្នុងនាមយើងជាអាជ្ញាធរ បានអញ្ជើញមកដល់ទីតាំងតែម្តង ដើម្បីស្រាយបំភ្លឺការពិត និងធ្វើការសុំទោសជាសាធារណៈតែម្តង៕