(ភ្នំពេញ)៖ ដើម្បីជាការអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ក្នុងត្រីមាសទី១ និងត្រីមាសទី២ សាលា «ហ៊ែរ៉ុដស៍ អន្តរជាតិ» នឹងប្រារព្ធកម្មវិធីពិព័រណ៍ស្នាដៃសិស្ស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅអគារ G កោះពេជ្រ ចាប់ពីម៉ោង៩៖០០នាទី ដល់ម៉ោង១១៖៣០នាទីព្រឹក។

កម្មវិធីពិព័រណ៍ស្នាដៃសិស្សនេះ នឹងផ្តល់ឱកាស​ឱ្យសិស្សានុសិស្សទាំងអស់ បានធ្វើបទបង្ហាញនូវអ្វីដែលជាសមិទ្ធផល​ស្នាដៃរបស់ខ្លួន តាមរយៈការសិក្សានាពេលកន្លងមកជូនដល់មាតាបិតា អាណាព្យាបាល សមាជិកក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់បានយល់ តាមរយៈការពន្យល់ណែនាំ និងការបរិយាយរៀបរាប់របស់ប្អូនៗទៅតាមប្រធានបទនីមួយៗ និងតាមថ្នាក់មានដូចជា៖ ថ្នាក់ភាសាអង់គ្លេស ថ្នាក់ភាសាខ្មែរ និងថ្នាក់ភាសាចិន។

មាតាបិតា អាណាព្យាបាល សមាជិកក្រុមគ្រួសារ និងមិត្តភក្តិ អាចចូលរួមទស្សនាដោយមិនគិតថ្ងៃ ដោយគ្រាន់តែធ្វើការចុះឈ្មោះតាមតំណភ្ជាប់ https://goo.gl/forms/iWePEjnqyRWF7AFj2 នេះ ឬទូរស័ព្ទមកលេខ៖ ០២៣​ ៩៧៣ ៩៩៩ ឬ ០៧៧ ២៩៦ ៦៨៨។ កម្មវិធីត្រូវបានចូលរួមគាំទ្រដោយ ធនាគារប្រៃសណីយ៍កម្ពុជា និងមន្ទីរព្យាបាលធ្មេញបស្ចិម។

គួរបញ្ជាក់ផងដែរថា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានចំនួន៤សាខា៖ សាខាបឹងកេងកង១ (កម្រិតមតេ្តយ្យសិក្សា) សាខាអូឡាំពិក (មតេ្តយ្យសិក្សាដល់បឋមសិក្សា) សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា)។

លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៩៣៦ ៩៩៩/ ០២៣ ៩៧៣ ៩៩៩/ ០២៣ ៩៧៤ ៩៩៩ សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលា៕ «ព័ត៌មានលម្អិត»